ពិធីបិទព្រឹត្តិការណ៍ “តារាសាគរ សាទរទេសចរណ៍សមុទ្រ” របស់ក្រុមហ៊ុន Coastal City Development Group Co., Ltd.ក្រោមវត្តមានគណៈអភិបាលខេត្តកោះកុង និងតំណាងពីក្រសួងទេសចរណ៍

ពិធីបិទព្រឹត្តិការណ៍ “តារាសាគរ សាទរទេសចរណ៍សមុទ្រ” របស់ក្រុមហ៊ុន Coastal City Development Group Co., Ltd.ក្រោមវត្តមានគណៈអភិបាលខេត្តកោះកុង និងតំណាងពីក្រសួងទេសចរណ៍

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ “តារាសាគរ សាទរទេសចរណ៍សមុទ្រ” របស់ក្រុមហ៊ុន Coastal City Development Group Co., Ltd។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ជាមួយនឹងសេចក្តីរីករាយនៃព្រឹត្តិការណ៍ដ៏ អធិកអធមនេះ លោកជំទាវបានរំលឹកជូនថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និងស្ថេរភាពនៅទូទាំងប្រទេស បានធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីសុខសាន្តក្នុងជីវភាពធូរធារ និងមានឱកាសអភិវឌ្ឍលើគ្រប់វិស័យ។ ក្រោមម្លប់ នៃសុខសន្តិភាព រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តការយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសន្តិភាព, ការពារបូរណភាពទឹកដី និងជំរុញកិច្ចអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចំរើនលើគ្រប់វិស័យ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ជាប្រទេសដែលមានចំណូលខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានខិតខំលើកកម្ពស់ និងជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ដោយក្រសួងទេសចរណ៍ បានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន សំដៅឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ “ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ” សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកល ឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។ ខេត្តកោះកុង គឺជាខេត្តមួយ សម្បូរទៅដោយតំបន់ទេសចរណ៍ដែលមានសក្តានុពល រួមមាន៖ តំបន់សមុទ្រ កោះ ឆ្នេរ ព្រៃភ្នំ ទឹកជ្រោះ និងរីស៊ត រមណីយដ្ឋាននានាជាច្រើន និងមានក្រុមហ៊ុនតូចធំជាច្រើន បាននិងកំពុងបណ្តាក់ទុនវិនិយោគ លើការផ្តល់ផលិតផលសេវាកម្មទេសចរណ៍ ជាពិសេស គឺក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ដែលជាក្រុមហ៊ុនធំមួយ បានបណ្តាក់ទុនវិនិយោគ លើការផ្តល់ផលិតផលសេវាកម្មទេសចរណ៍ចម្រុះសម្បូរបែប ក្នុងតំបន់វិស្សមកាលតារាសាគរ ដែលរួមមាន៖ រីស៊ត សណ្ឋាគារ រមណីយដ្ឋានភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្តគ្រប់ប្រភេទសម្រាប់គ្រប់វ័យ ឧស្សាហកម្ម ទេសចរណ៍ តំបន់វិស្សមកាលចម្រុះគ្រប់បែប ប្រកបដោយផាសុខភាព និងសុខមាលភាព យ៉ាងទូលំទូលាយ និងតំបន់ទេសចរណ៍ឆ្នេរខ្សាច់សស្អាត ដែលមានខ្យល់សមុទ្របរិសុទ្ធ ស្រស់ស្រាយ ក្នុងការកម្សាន្ត និងសម្រាកលំហែកាយ៕