ពិធីបិទព្រឹត្តការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី១២ រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបិទព្រឹត្តការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី១២ ដែលរៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅមជ្ឈមណ្ឌលកីឡាក្នុងសាលដំរីនៃពហុកីឡាដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទាំងពីរ និងសិស្សានុសិស្សចូលរួមលើកទឹកចិត្តយ៉ាងច្រើនកុះករផងដែរ។

សម្រាប់គោលបំណងនៃការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១២ គឺដើម្បីផ្តល់ឱកាសដល់និស្សិត មកពីបណ្តាលវិទ្យាស្ថាន និងសកលវិទ្យាល័យផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និងផលិត ឧបករណ៍បច្ចេកវិទ្យាជារ៉ូបូតដោយផ្ទាល់ក្នុងការចូលរួមប្រកួតប្រជែង និងស្វែងរកក្រុមជើងឯក សម្រាប់តំណាងកម្ពុជា ទៅប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសម៉ុងហ្គោលី នាខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ៕

ជ័យលោភី លេខ១ បាទទៅលើវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា  ITC 02

ជ័យលោភី លេខ២ បាទទៅលើសាកលវិទ្យាល័យជាតិគ្រប់គ្រង NUM 01

ជ័យលោភី លេខ៣  បាទទៅលើ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC 01

រូបថត៖ ខឹម សុវណ្ណារ៉ា