ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្ពោះទៅកាន់វត្តជ្រោយ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានដង្ហែអង្គកឋិនទានមហាសាមគ្គី ពីទីស្ដីការក្រសួង ឆ្ពោះទៅកាន់វត្តជ្រោយ ឃុំលើកដែក

ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសជាកិច្ចបង្ហើយបុណ្យ និងបវរនាបច្ច័យមួយចំនួនប្រគេនដល់វត្ត ចំនួន៥៥វត្ត នៅក្នុងស្រុកស្អាង និងស្រុកកោះធំ ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានប្រារព្ធធ្វើបុណ្យកឋិនទានមហាសាមគ្គីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕