ពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP បានរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ ក្រោមអធិបតី ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោកបណ្ឌិត MALCOLM MCIVER សាកលវិទ្យាធិការសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលបានប្រារព្ធធ្វើទ្បើងនៅសណ្ធាគារ សុខា ភ្នំពេញ។ 

សិស្សនិស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួន២១៣នាក់ ដែលបានទទួលសញ្ញាបត្រលើមុខជំនាញផ្សេងៗគ្នាដូចជា ទំនាក់ទំនងអន្តរជាតិនិងការទូត ការគ្រប់គ្រងព័ត៌មានវិទ្យា នីតិសាស្ត្រ ធុរកិច្ច បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍-ទេសចរណ៍ និងបដិសណ្ឋារកិច្ច។

សូមបញ្ជាក់ថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាអាមេរិក និងកម្មវិធីសញ្ញាបត្រពីរ សញ្ញាបត្រមួយចេញដោយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និង សញ្ញាបត្រមួយទៀតចេញដោយសាកលវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក។

និស្សិតមានឱកាសជ្រើសរើសមុខជំនាញចំនួន១៣មុខផ្សេងៗគ្នានៅក្នុងមហាវិទ្យាល័យធុរកិច្ច បច្ចេកវិទ្យាឌីជីថល នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម៕