ពលរដ្ឋក្នុងភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ទទួលបានផ្លូវបេតុង១ ខ្សែ ទទឹង៥ម៉ែត្រ និងបណ្តោយ២៥០ម៉ែត្រ

ប្រជាពលរដ្ឋរស់នៅភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានទទួលផ្លូវចាក់ក្រាលបេតុងមួយខ្សែដែលគេហៅថា ផ្លូវអ្នកតាឃ្លាំងដែលពីដើមមកជាផ្លូវលំពីដូនតាមក។

លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យដឹងថា ផ្លូវអ្នកតាឃ្លាំងដែលកំពុងស្ថាបនានេះគឺស្ថិតក្នុងភូមិព្រែកជាងព្រុំ ដែលមានទទឹង៥ម៉ែត្រ និងបណ្តោយ២៥០ម៉ែត្រ។ ផ្លូវ១ខ្សែនេះគឺពីដើមមក ជាផ្លូវលំ ដែលជាផ្លូវសម្រាប់ប្រជាកសិករដឹកផលដំណាំចេញពីចំការយកទៅលក់នៅទីផ្សារប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នប្រែក្លាយពីផ្លូវលំទៅជាផ្លូវចាក់ក្រាលបេតុង។

លោកស្រីចៅសង្កាត់វាលស្បូវបានបន្តទៀតថា មុននឹងស្ថាបនាផ្លូវចាក់ក្រាលបេតុងនេះឡើងគឺអាជ្ញាធរបានជីកដាក់ប្រពន្ធ័លូបង្ហូទឹកពីក្រោមផ្លូវបានរួចរាល់ហើយដែរ។

ក្នុងនោះអាជ្ញាធរក៏បានកំពុងតែជីកដាក់លូបង្ហូទឹកតាមបច្ចេកទេសស្ថិតផ្លូវទួលតានងដែលមានប្រវ៉ែង២៥០ម៉ែត្រនិងទទឹង៥ម៉ែត្រតភ្ជាប់ទៅសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅទៀតផង៕

ដោយៈ សាវរក្ស