ពលករដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន ២០នាក់ នៅក្រុងកំពង់សោម ទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកមន្ត្រីសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនបងប្អូនពលករមកពីប្រទេស ថៃចំនួន ២០នាក់ ស្ថិតនៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
សម្ភារៈសាខាផ្ដល់ជូនដល់ក្នុងមួយនាក់ទទួលបាន៖ អង្ករ ១បាវ ស្មើនឹង ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកាក្នុងម្នាក់ចំនួន ១០ម៉ឺនរៀល។ ដោយឡែកសាច់ក្រកជារបស់សប្បុរសជនឧបត្ថម្ភ៕