ពពករសាត់តាមព្រះចន្ទ·មិត្តភាពយូរអង្វែង” កម្មពិធីបុណ្យសែនព្រះខែ ចិន-កម្ពុជាឆ្នាំ 2025 Gala ប្រារព្ធឡើងដោយជោគជ័យក្នុងរាជធានីភ្នំពេញ

នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កម្មវិធីបុណ្យសែនព្រះខែនៃមិត្ដភាពកម្ពុជា-ចិន ក្រោមចំណងជើង“ពពករសាត់តាមព្រះចន្ទ·មិត្តភាពយូរអង្វែង”ដែលរៀបចំដោយក្រសួងព័ត៌មានកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា នាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការបក្សខេត្តយូណាន និងស្ថានទូតចិនប្រចាំកម្ពុជា ដែលធ្វើឡើងនៅក្នុងសាលពិធីសណ្ឋាគារ SOFITEL រាជធានីភ្នំពេញ។ កម្មពិធីនេះគឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ដ៏សំខាន់មួយនៅក្នុង “ឆ្នាំទេសចរណ៍ចិន-កម្ពុជាឆ្នាំ២០២៥” ដែលបានយកពិធីបុណ្យសែនព្រះខែនេះជាឱកាសដើម្បីជួបជុំ គ្នាអបអរសាទរពិធីបុណ្យសែនព្រះខែនេះ ដោយនាំមកនូវខ្លឹមសារវប្បធម៌ប្រពៃណី និងចំណងមិត្តភាពនៃប្រទេសទាំងពីរ។

ពិធីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមដោយ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ឯកឧត្តម ឯក សំអុលដែលជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ប្រាក់ សុខុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ឃឹម វុទ្ធីអគ្គនាយកនៃទូរទស្សន៍ជាតិកម្ពុជា លោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំពាក់ព័ន្ធមកពីនាយកដ្ឋានឃោសនានៃគណៈកម្មាធិការបក្សខេត្តយូណាន និងវត្ដមានពីតំណាងមកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាប្រមាណជិត៥០០នាក់ទៀតចូលរួម។

ក្នុងមហោស្រពនៃព្រឹត្ដការណ៍នេះបានបង្ហាញពីសម្បត្តិវប្បធម៌របស់ប្រទេសចិននិងកម្ពុជា។ សាលារបាំព្រះនាងបុប្ផាទេវីកម្ពុជាបាននាំមកនូវរបាំប្រជាប្រិយដូចជា “របាំត្រុដិ” និង “របាំអប្សរា”  ដែលបង្ហាញពីវប្បធម៌ប្រពៃណីខ្មែរបង្កប់ដោយអត្ថន័យដ៏ជ្រាលជ្រៅ។ របាំបុរាណចិន ” Kalavinka” ដែលរួមផ្សំនិងគំនូរជញ្ជាំងបុរាណ ជាមួយនឹងចលនាដ៏ទន់ភ្លន់បង្ហាញពីភាពនៃ “សំនៀងចាប” ពីវប្បធម៌ចិន។ វិចិត្រករខេត្តយូណានក៏បានបង្ហាញបទចម្រៀងនិងរបាំដែលបង្កប់ទៅដោយភាពទាក់ទាញចង្វាក់ជើងរាំវង់ “ជាន់លើពពក” របស់ជនជាតិYi និងចម្រៀង “ព្រះចន្ទលេចឡើង” ច្រៀងដោយជនជាតិWa ដោយបានដាក់ សម្ដែងបញ្ចូលគ្នាជាមួយសិល្បៈប្រពៃណីខ្មែរ ដែលបង្ហាញពីភាពទាក់ទាញនៃការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក។

កាលពីជាង៧០០ ឆ្នាំមុន លោក ជីវតាក្វាន់ ដែលជាបេសកជននៃរាជវង្ស Yuan បានមកទស្សនាប្រទេសកម្ពុជានៅពេលនោះ ហើយបានសរសេរ “កំណត់ត្រានៃដែនដីចេនឡា” បានកត់ត្រាអំពីភាពរុងរឿងនៃអាណាចក្រអង្គរ ដែលជាភ័ស្តុតាងប ង្ហាញយ៉ាងច្បាស់អំពីការទំនាក់ទំនងកម្ពុជា-ចិន ។ល្ខោន “ព្រះចន្ទនៃអង្គរ” ដកស្រង់ដោយបង្ហាញពីប្រវត្តិសាស្ត្រនេះ ដោយប្រែក្លាយអត្ថបទបុរាណទៅជារបាំរស់រវើក។ តាំងពីដាននៃបេសកជនពីសម័យកាលបុរាណរហូតដល់ការធ្វើពិធីបុណ្យវប្បធម៌សព្វថ្ងៃនេះ មិត្តភាពចិន-កម្ពុជាបានបន្ដរាប់សហស្សវត្សរ៍នៃការសរសេរជំពូកថ្មីក្រោមពន្លឺព្រះចន្ទ ជាសក្ខីភាពបញ្ជាក់ពីចំណងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

ព្រឹត្ដការណ៍ ទាំងមូលនេះបង្កប់នូវអត្ថន័យដ៏សម្បូរបែប រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើននៃការផ្លាស់ប្តូររវាងកម្ពុជា-ចិនក៏ត្រូវបានចែករំលែកនៅទីតាំងផ្ទាល់ផងដែរ។ បុគ្គលិកមកពីអង្គការអភិវឌ្ឍទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានចែករំលែករឿងរ៉ាវអំពីការជួសជុលប្រាសាទអង្គរកម្ពុជានិងចិនរួមគ្នា។ ចាប់តាំងពីឆ្នាំ១៩៩៣ ក្រុមអ្នកជំនាញចិនបានជួសជុលប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ និងប្រាសាទដទៃទៀតនៅតំបន់អង្គរ ដោយផ្ទៃដីសរុបដែលបានជួសជុលលើសពី ៨០០០ម៉ែត្រការ៉េ និងស្តារគ្រឿងសំណង់បេតិកភណ្ឌជាង ១២០០គ្រឿង។ ក្នុងដំណើរការជួសជុលប្រាសាទតាកែវក្រុមបច្ចេកទេសចិនបានអនុវត្តគោលការណ៍ «អន្តរាគមន៍អប្បបរមា» ព្រមទាំងបានបណ្តុះបណ្តាលបច្ចេកទេសកម្ពុជាជាង ២០០នាក់ ដោយទុកបច្ចេកទេសជួសជុលឱ្យនៅក្នុងស្រុក។

“អរគុណគ្រូពេទ្យចិនជាខ្លាំង ឥឡូវនេះខ្ញុំអាចរត់ និងលោតបានហើយ ពេលធំឡើងខ្ញុំនឹងរៀនភាសាចិន!” ក្មេងប្រុសជនជាតិខ្មែរអាយុ ១១ឆ្នាំបានញញឹមយ៉ាងរីករាយ។ចាប់តាំងពីយុទ្ធនាការ “LOVE TOUR កម្ពុជា-ចិន” ក្នុងឆ្នាំ២០១៨ ក្រុមពេទ្យចិនបានធ្វើការត្រួតពិនិត្យជំងឺបេះដូងពីកំណើតដល់កុមារកម្ពុជាលើសពី ៨៣,០០០នាក់ និងផ្ដល់ការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺកុមារជាង ១០០នាក់។នៅក្នុងព្រឹត្ដការណ៍ នារាត្រីនេះ លោកបណ្ឌិតជាមុនី ឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានបញ្ជាក់ថាយុទ្ធនាការ “LOVE TOUR” គឺជាគម្រោងរួមចិត្តរួមគ្នានិងអស្ចារ្យបំផុតនៃមិត្តភាពកម្ពុជា-ចិន។

ក្នុងដំណើរការនៃព្រឹត្ដការណ៍រាត្រីនេះ លោក Huang Ziyang មកពីប្រទេសកម្ពុជាបានធ្វើការប្រកួតក្រឡាស់សំនៀងអណ្ដាតភាសាចិនជាមួយនិងពិធីករដោយទទួលបានលទ្ធផលស្នើគ្នា។ ការក្រឡាស់សំនៀងអណ្ដាតទៅវិញទៅមក “Counting Dates” បង្កឱ្យមានការផ្ទុះសំណើចពីសំណាក់ទស្សនិជនជាច្រើន។

តារាចម្រៀងមកពីប្រទេសទាំងពីរបានច្រៀងបទ «សន្យាមាស» ជាភាសាចិន និងខ្មែរយ៉ាងពីរោះពោរពេញទៅដោយមនោសញ្ចេតនាជូនពរដល់មិត្តភាពមាសរបស់ប្រទេសទាំងពីរស្ថិតស្ថេរយូរអង្វែង «ខ្ញុំរស់នៅក្បាលទន្លេ អ្នករស់នៅចុងទន្លេមនោសញ្ចេតនាគ្មានដែនកំណត់ ផឹកទឹកពីទន្លេតែមួយ»។ ព្រឹត្ដការណ៍រាត្រីនេះបានបញ្ចប់ទៅដោយជោគជ័យជាមួយនឹងបទចម្រៀងដ៏ពីរោះ “ផឹកទឹកទន្លេតែមួយ”។
ព្រឹត្ដិការណ៍នារាត្រីនេះ ក្រសួងព័ត៌មានកម្ពុជាក៏បានប្រគល់ងារជា “អ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា” ដល់អ្នកមានឥទ្ធិពលបណ្ដាញសង្គមនៃប្រព័ន្ធផ្សព្វផ្សាយថ្មីពីសម្ព័ន្ធអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងដែលផ្តួចផ្តើមដោយស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានផងដែរ។ អ្នកមានឥទ្ធិពលបណ្ដាញសង្គមនៃសម្ព័ន្ធអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ផ្ដួតផ្ដើមដោយស្ថានីយវិទ្យុនិង ទូរទស្សន៍ខេត្ដយូណាន បានប្រមូលផ្តុំអ្នកបង្កើតមាតិកាចិនជាច្រើន ដែលមានអ្នកតាមដានរាប់សិបលាននាក់ ដើម្បីបង្កើតបានជាក្រុម “ពពករសាត់តាមព្រះចន្ទ·មិត្តភាពយូរអង្វែង”ពិធីបុណ្យព្រះខែ ចិន-កម្ពុជា បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីរួមគ្នាផ្សព្វផ្សាយ IP ទេសចរណ៍វប្បធម៌ “ដំណើរកម្សាន្ដយូណាន ទស្សនា អង្គរ”។ ប្រទេសទាំងពីរធ្វើការរួមគ្នាដើម្បីស្ដារនូវទេសចរណ៍វប្បធម៌ ការគាំទ្រដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

នារាត្រីនេះ គឺជាការបង្ហាញយ៉ាងសម្បូរបែបនៃការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងកម្ពុជា ដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងបរិយាកាសដ៏កក់ក្តៅនៃពិធីបុណ្យសែនព្រះខែនេះ។

ព្រឹត្តិការណ៍នេះ សហការរៀបចំដោយវិទ្យុ និងទូរទស្សន៍ខេត្តយូណាន មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូងខេត្ដយូណាន និងទូរទស្សន៍ជាតិកម្ពុជា ដោយមានប្រព័ន្ធផ្សព្វផ្សាយកម្ពុជាសំខាន់ៗជាច្រើនបានចូលរួមផ្សាយបន្ដផ្សាយ។