ផ្លូវស្ពាន អំណោយរបស់បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំ សសរ១០០ ដាក់ឲ្យដំណើរការជាទ្រព្យសម្បត្តិសាធារណៈ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ចាប់ពីពេលនេះតទៅ

ផ្លូវ ស្ពាន បានចាក់បេតុង កសាងរួចហើយញាតិញោម ដែលមានទទឹង ១១.៧០ម៉ែត្រ និងបណ្តោយ ៨.៨២ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លាៈ ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ​ ខេត្តក្រចេះ និងជាព្រះចៅអធិការ វត្តព្រះវិហារធំ សសរ១០០ បើកឱ្យដំណើរប្រើប្រាស់ ចាប់ពីម៉ោង ៩:០០ នាទីព្រឹកនេះ ថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ តទៅ។

សូមពុកម៉ែ បងប្អូន កូនក្មួយ និងប្រជាពុទ្ធបរិស័ទនៅក្នុងមូលដ្ឋានឃុំ ស្រុក និងខេត្ត ធ្វើដំណើរចរាចរណ៍ដោយការគោរពច្បាប់ (បើស្រវឹងកុំបើកបរ បើបើកបរកុំផឹកគ្រឿងស្រវឹង) ។

ពេលនេះជាងសម្អាតរួចរាល់មុនផែនការកំណត់ទុក ដើម្បីបម្រើឧត្តមប្រយោជន៍ប្រជាពុទ្ធបរិស័ទនៅមូលដ្ឋានឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នឹងបើកជូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវការ នៅថ្ងៃទី១ ខែមេសា ព.ស.២៥៦៩ ឆ្នាំ២០២៦ ដោយប្តូរមកប្រើប្រាស់ ចាប់ពីម៉ោង ៩:០០ នាទីព្រឹកនេះ ថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ តទៅ។