ភ្នំពេញ ៖ ផលិតផលគ្រឿងសម្អាងខូចគុណភាពជាង៨តោន ត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខារាជធានីភ្នំពេញ (ក.ប.ប) ដុតកម្ទេចចោល កាលពីចុងសប្តាហ៍កន្លងទៅ។
កាលពីកន្លងទៅ មន្ត្រីស៊ើបអង្កេតក.ប.ប. សាខារាជធានីភ្នំពេញ បានស្រាវជ្រាវរកឃើញទំនិញជាប្រភេទ គ្រឿងសម្អាង ជាង១៥០០កេស មានទម្ងន់ជាង៨៣០០គីឡូក្រាម ពុំមានគុណភាពត្រឹមត្រូវ និងមិនអនុលោមតាមច្បាប់។
យ៉ាងណា មន្ត្រីជំនាញ ដែលដឹកនាំដោយ លោក ខាន់ វឌ្ឍនៈ និងលោក ង៉ែត ចេក អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. រួមជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ បានរឹបអូស ហើយស្នើសុំនីតិវិធីច្បាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដុតបំផ្លាញចោល គ្រឿងសម្អាង ខូចគុណភាពទាំងនោះ នៅទីលានចាក់សំរាមតែម្ដង៕