ប្រេស៊ីលប្រើប្រាស់យុទ្ធសាស្រ្តកាត់បន្ថយទោសដល់ទណ្ឌិតតាមរយៈការអានសៀវភៅឱ្យបានច្រើន ដោយទោស១ឆ្នាំកាត់ចេញ៤៨ថ្ងៃចោល
ស្ត្រីប្រេស៊ីលអាយុ៣៣ឆ្នាំដែលមានឈ្មោះថា Emily de Souza បានលេចឮអំពីកម្មវិធីមួយដែលអាចអនុញ្ញាតឱ្យនាងត្រូវកាត់បន្ថយទោស ឬ សម្រាលទោសបានពីការជាប់ពន្ធនាគាររយៈពេល៤ថ្ងៃបាន ដោយគ្រាន់តែចូលរួមអានសៀវភៅក្នុង១ថ្ងៃ ហើយនាងក៏បានឆ្លៀតឱកាសនោះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទម្លាប់ដ៏ល្អមួយនេះដែរ។
ដូចជាអ្នកជាប់ឃុំរាប់ម៉ឺននាក់ទៀតដែរនៅទូទាំងប្រទេស — រួមទាំងអតីតប្រធានាធិបតី Jair Bolsonaro — នាងបានចុះឈ្មោះសម្រាប់កម្មវិធីកាត់បន្ថយទោសដែលលើកទឹកចិត្តអ្នកទោសឱ្យជ្រមុជខ្លួននៅក្នុងស្នាដៃអក្សរសាស្ត្រជាថ្នូរនឹងការកាត់បន្ថយទោសរបស់ពួកគេរហូតដល់៤៨ថ្ងៃក្នុងមួយឆ្នាំ។ លទ្ធភាពនៃការជួបជុំគ្នាមុននេះជាមួយកូនប្រុសអាយុ៩ឆ្នាំរបស់នាងដែលមានបញ្ហាអូទីស្សឹម ដែលម្តាយបង្កើតនិងមីងរបស់នាងកំពុងមើលថែដែរ វាបានបង្កើនការលើកទឹកចិត្តដល់នាងក្នុងការចូលរួមក្នុងគម្រោងអានសៀវភៅនេះ។ នាង de Souza ដែលកំពុងជាប់ឃុំនៅពន្ធនាគារស្ត្រី Djanira Dolores de Oliveira ក្នុងទីក្រុង Rio de Janeiro ដែលមានអ្នកជាប់ឃុំស្រីប្រហែល ៨២០នាក់បាននិយាយថា “មួយថ្ងៃនៃការអានសៀវភៅគឺជាភាពអស់កល្បដ៏អស្ចារ្យ ព្រោះវាធ្វើឲ្យនាងមានអារម្មណ៍ថាវាមិនអាចនឹងបញ្ចប់ឡើយ។ ប្រទេសប្រេស៊ីល ដែលមានអត្រាអ្នកជាប់ពន្ធនាគារក្នុងមនុស្សម្នាក់ៗខ្ពស់បំផុតនៅតំបន់អាមេរិកឡាទីន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រព័ន្ធលើកលែងទោសទូទាំងប្រទេស និងមានលក្ខណៈផ្លូវការបំផុតមួយ តាមរយៈការអានសៀវភៅនៅក្នុងពិភពលោក។ កម្មវិធីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ ដែលត្រូវបានគ្រប់គ្រងជាផ្លូវការជាលើកដំបូងក្នុងឆ្នាំ ២០១២ ហើយបន្ទាប់មកត្រូវបានធ្វើឱ្យមានស្តង់ដារឡើងវិញនៅទូទាំងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០២១ ទទួលបានការចាប់អារម្មណ៍ឡើងវិញនៅដើមឆ្នាំនេះដែរ បន្ទាប់ពីតុលាការកំពូលបានអនុញ្ញាតឱ្យលោក Bolsonaro ត្រូវជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបក្ខពួកចូលរួមរបស់លោក៕
សម្រួលអត្ថបទ៖ សុផារិន្ទ



