ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បញ្ចេញរូបភាពវីដេអូបង្ហាញពីការវាយប្រហារលើនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz និងបានរំលោភលើការព្រមានរបស់ខ្លួន

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ចេញវីដេអូដែលខ្លួនបាននិយាយថាទូកល្បឿនលឿនរបស់កងឆ្មាំការពារបដិវត្តន៍របស់ខ្លួនបានវាយប្រហារលើនាវាមួយគ្រឿង អំឡុងពេលកំពុងចេញល្បាតជាប្រចាំនៅក្នុងច្រកសមុទ្រហ័រមូសកាលពីថ្ងៃចន្ទនេះ។ របាយការណ៍នេះបានបញ្ជាក់ទៀតថា សកម្មភាពល្បាតទាំងនេះត្រូវបានអនុវត្តទាំងយប់ទាំងថ្ងៃជាប្រចាំតែម្តង។ ទូរទស្សន៍រដ្ឋបានបន្ថែមទៀតថា បេសកកម្មរបស់កងល្បាតគឺដើម្បីណែនាំនាវាដែលបាននឹងកំពុងឆ្លងកាត់ និងបញ្ឈប់នាវាណាមួយដែលរំលោភលើការព្រមានរបស់កងការពារបដិវត្តន៍អ៊ីរ៉ង់។ វាបានកើតឡើងនៅពេលដែលតម្លៃប្រេងបានកើនឡើងជាង ៣% ខណៈដែលការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែបន្តដដែល រួមទាំងការបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលជាផ្លូវទឹកសំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិទូទាំងពិភពលោក។ យោធាសហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងយោធាអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកមួយគ្រឿងដូចគ្នា៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ