«ប្រពន្ធ័សុខាភិបាលកម្ពុជាមានភាពធន់ និងឆ្លើយតបបានទៅតាមអាទិភាពសុខាភិបាល ក៏ដោយសារមន្រ្តីតាមមូលដ្ឋានសុខាភិបាល ខិតខំបំពេញកិច្ចការរបស់ខ្លួន ប្រកបដោយភាពជឿជាក់» នេះជាប្រសាសន៍ ឯកឧត្តម រដ្ឋមន្រ្តីសុខាភិបាល
ថ្លែងបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយក ២ចំនុច ទាក់ទងនឹងការរៀបចំគម្រោងឱ្យទទួលជោគជ័យគឺ (១)សារៈសំខាន់នៃការរៀបចំប្រពន្ធ័រដ្ឋបាលឱ្យក្លាយជាយន្តការគាំទ្រ ដែលមានប្រសិទ្ធិភាព និង (២)បង្ហាញពីកម្រិតចំនួន ២ នៃការផ្តល់អន្តរាគមន៍ នៅតាមអង្គភាពដែលមានកម្រិតចាត់ចែងការងារជាមូលដ្ឋាន (organizational approaches) និងកម្រិតចាត់ចែងការងារបែបយុទ្ធសាស្រ្តរយៈពេលវែង (strategic approaches)។
ថ្លែងបន្ថែមទៀត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការកោតសរសើរលើវិស័យសុខាភិបាលកម្ពុជាតាមរយៈជំនួបនានា ពីដៃគូរអន្តរជាតិក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ ដែលបានរៀបចំឡើងនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស មកជម្រាបជូនដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ឋានានុក្រម។ កិត្តិយសនេះ បានមកពីការដែលប្រទេសកម្ពុជាបាននាំបទពិសោធន៍វិជ្ជមានមួយចំនួនទៅចែករំលែក នៅលើឆាកអន្តរជាតិ ដែលបទពិសោធន៍ទាំងនោះកើតចេញពីកាងាររបស់មន្ត្រីនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ រួបរួមគ្នាពង្រឹងប្រពន្ធ័សុខាភិបាលឱ្យកាន់តែមានភាពធន់ និងរីកចំរើន។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះ កាលពីរសៀលថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៦
ក្នុងឱកាស ដែលឯកឧត្ដមអញ្ជើញ
ដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣១៣៤ នាក់។
ជាកិច្ចបន្ទាប់ ក្រុមការងារការិយាល័យសុខាភិបាល នៃស្រុកប្រតិបត្តិឆ្លូង នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តក្រចេះ បានធ្វើបទបង្ហាញពីការបង្កើនការធ្វើតេស្តស្វែងរកអ្នកជំងឺលើសសម្ពាធឈាម និងលើសជាតិស្ករក្នុងឈាម នៅក្នុងតំបន់គ្របដណ្តប់របស់ស្រុកប្រតិបត្តិឆ្លូង៕



