ប្រធានាធិបតី Xi Jinping បញ្ជាក់ថា៖ ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការងារជាមួយកាហ្សាក់ស្ថានដើម្បីរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក

ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសកាហ្សាក់ស្ថានដើម្បីពង្រឹងយ៉ាងម៉ឺងម៉ាត់នូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងរួមចំណែកបន្ថែមទៀតដល់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ ពិភពលោក ជាមួយនឹងស្ថិរភាព និងថាមពលវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី នេះជាអ្វីដែលលោក Xi ដែលកំពុងស្ថិតនៅក្នុងប្រទេសអាស៊ីកណ្តាល នៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរនោះ បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលជំនួបរបស់លោកជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokaev ក្នុងទីក្រុង Astana។ លោក Xi បាននិយាយថា ទំនាក់ទំនងចិន-កាហ្សាក់ស្ថានបានទប់ទល់នឹងការសាកល្បងនៃបញ្ហាអន្តរជាតិ ហើយតែងតែរក្សាបាននូវការអភិវឌ្ឍន៍កម្រិតខ្ពស់ដែរ។ លោកបានបន្ថែមថា នេះគឺដោយសារតែភាពស្និទ្ធស្នាលនៃភូមិសាស្ត្រ និងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជនទាំងពីរ ក៏ដូចជាជម្រើសរួមរបស់ប្រទេសទាំងពីរដែរ ដើម្បីបន្តការអភិវឌ្ឍន៍រួមគ្នា។ ប្រធានាធិបតីចិន Xi Jinping បាននិយាយថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ សហគមន៍ចិន-កាហ្សាក់ស្ថានដែលមានអនាគតរួមគ្នា កាន់តែមានអត្ថន័យនិងសំបូរទៅដោយខ្លឹមសារសំខាន់ៗដែលជាលទ្ធផលជាក់ស្តែង គឺភាគីទាំងពីរបានផ្តោតលើប្រជាជន ដោយបានបន្តរំលេចចេញជារូបរាង ដែលបង្កើននូវអារម្មណ៍នៃផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ។ ជាការកត់សម្គាល់ទាំងប្រទេសចិន និងកាហ្សាក់ស្ថាន គឺស្ថិតក្នុងដំណាក់កាលសំខាន់នៃការអភិវឌ្ឍ និងការស្តារប្រទេសជាតិរៀងៗខ្លួន ដោយលោក Xi បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគួរតែធ្វើការជាមួយគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ លោក Xi បាននិយាយថា ប្រទេសចិននិងកាហ្សាក់ស្ថានគួរតែបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់ធំៗ ជំរុញការរួមផ្សំគ្នាជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយ លោក Xi បាននិយាយថា ខណៈរូបលោកបានអំពាវនាវឱ្យប្រទេសទាំងពីរលើកកម្ពស់ការតភ្ជាប់ជាមួយគ្នា ដែលមានកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់ និងការអភិវឌ្ឍន៍បៃតងផងដែរ។ លោក Xi ក៏បានអំពាវនាវឱ្យប្រទេសចិន និងកាហ្សាក់ស្ថាន ពង្រីកការផ្លាស់ប្តូរក្នុងការអនុវត្តច្បាប់ និងការការពារ ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការបំបែកខ្លួន និងលទ្ធិជ្រុលនិយម។ ជាការកត់សម្គាល់មួយទៀតគឺការផ្លាស់ប្តូរពីប្រជាជនទៅប្រជាជនចម្រុះគ្នាដើម្បីជួយពង្រឹងមូលដ្ឋានគ្រឹះនៃមិត្តភាពចិន-កាហ្សាក់ស្ថាន ខណៈដែលលោក Xi បានអំពាវនាវឱ្យប្រទេសទាំងពីររៀបចំ “ឆ្នាំទេសចរណ៍ចិន” របស់កាហ្សាក់ស្ថានដោយជោគជ័យ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរកាន់តែច្រើនឡើងបន្ថែមទៀតក្នុងចំណោមយុវជន ប្រព័ន្ធផ្សព្វផ្សាយ អ្នកប្រឹក្សានិងបញ្ហាតំបន់។ លោកបានកត់សម្គាល់ថា កាហ្សាក់ស្ថាន និងប្រទេសចិនមានឆន្ទៈនយោបាយដ៏រឹងមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ហើយតែងតែគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំលើបញ្ហាទាក់ទងនឹងអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ស្នូល ដោយមិនមានការប៉ះពាល់ដោយការផ្លាស់ប្តូរអន្តរជាតិ។ ដោយបង្ហាញពីទំនុកចិត្តថាប្រទេសចិននឹងបន្តធ្វើឱ្យមានសមិទ្ធិផលអភិវឌ្ឍន៍កាន់តែច្រើនឡើងខណៈដែលលោក Tokayev បាននិយាយថា កាហ្សាក់ស្ថានមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិនដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តគ្នាជាយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក លើកកំពស់ទំនាក់ទំនងទ្វេភាគីទៅកាន់កម្រិតថ្មីមួយ។ លោក Tokayev ក៏បាននិយាយផងដែរអំពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការរក្សានូវភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ ដោយបង្ហាញពីការត្រៀមខ្លួនរបស់កាហ្សាក់ស្ថានក្នុងការរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការគាំទ្រទៅវិញទៅមកជាមួយប្រទេសចិនក្នុងក្របខណ្ឌពហុភាគីរួមមាន UN, SCO, BRICS, យន្តការចិន-អាស៊ីកណ្តាល និងសន្និសីទស្តីពីអន្តរកម្ម និងទំនុកចិត្ត ការកសាងវិធានការរួមគ្នានៅអាស៊ី ព្រមទាំងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយសមធម៌៕
សម្រួលអត្ថបទ៖ Borinika Sopharin Em