ប្រធានាធិបតី Macron និយាយថាអ្វីដែលអាម៉េរិកកំពុងតែធ្វើ នៅពេលនេះ គឺជាការលេងសើចជាមួយនឹងកិច្ចប្រជុំកំពូល G7 ដែលព្យាយាមរំលត់ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកិច្ចប្រជុំនៅតែមានភាពវិជ្ជមានទាំងស្រុង បើទោះបីជាដែលប្រធានាធិបតី Donald Trump ត្រូវចាកចេញពីកិច្ចប្រជុំកំពូលពីក្រុមប្រទេសទាំង៧មួយថ្ងៃមុននេះក្តីនិងខណៈដែលកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តដដែល។ សហរដ្ឋអាមេរិកបាននិយាយថា លោក Trump គ្រោងនឹងរំលងកិច្ចប្រជុំជាបន្តបន្ទាប់នៅថ្ងៃអង្គារនេះ ដែលវាជាកិច្ចប្រជុំស្វែងរកដោះស្រាយសង្រ្គាមដែលកំពុងកើតឡើងក្នុងប្រទេសអ៊ុយក្រែន និងបញ្ហាពាណិជ្ជកម្មពិភពលោក។ លោក Macron បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជួបជាមួយប្រធានាធិបតីអាមេរិកថា លោកត្រូវបានគេប្រាប់ថា ការពិភាក្សាដើម្បីបន្ធូរបន្ថយការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងដំណើរការ ហើយលោកបានបន្ថែមថា “ប្រសិនបើសហរដ្ឋអាមេរិកអាចទទួលយកបានបទឈប់បាញ់មួយ នោះប្រទេសបារាំងនឹងគាំទ្រ។ លោកបានបន្ថែមថា អ្វីដែលសហរដ្ឋអាមេរិកបានធ្វើនៅពេលនេះ គឺជាការលេងសើចជាមួយ «ផែនការគន្លឹះរបស់ពួកយើងហើយ»។ មេដឹកនាំពិភពលោកបានប្រមូលផ្តុំគ្នាក្នុងប្រទេសកាណាដាជាមួយនឹងគោលដៅជាក់លាក់ក្នុងការជួយទប់ស្កាត់បញ្ហាជាបន្តបន្ទាប់នៃសម្ពាធពិភពលោក។ ប៉ុន្តែកិច្ចប្រជុំកំពូលរបស់ពួកយើងត្រូវរំខានដោយការបង្ហាញអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងនៅពេលដែលអ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកពីលើអាកាសប្រឆាំងនឹងអ៊ីរ៉ង់ដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ