ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា៖ ការរារាំងជំនួយមនុស្សធម៌អន្តរជាតិរបស់អ៊ីស្រាអែលទៅកាន់តំបន់ GAZA គឺជាភាពអាម៉ាស់មួយ

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានពណ៌នាពីការរាំងខ្ទប់ជំនួយមនុស្សធម៌ពីសំណាក់កងកម្លាំងអ៊ីស្រាអែលសម្រាប់តំបន់ហ្គាហ្សាថាជា “ភាពដ៏គួរឲ្យអាម៉ាស់” ហើយលោកបានអំពាវនាវឱ្យបញ្ឈប់និងធ្វើមាតុភូមិនិវត្តន៍នៃពលរដ្ឋបារាំងនៅលើទូកជំនួយក្នុងព្រំដែនហ្គាហ្សាដែលឃាត់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែលនោះ។ លោក Macron បានប្រាប់បែបនេះពីសន្និសីទសារព័ត៌មានក្នុងទីក្រុង Nice (នីស) ជាទីតាំងដែលលោកបានថ្លែងសុន្ទរកថាសំខាន់នៅឯសន្និសីទមហាសមុទ្រលើកទី ៣ របស់អង្គការសហប្រជាជាតិ និង សង្កត់ធ្ងន់បន្ថែមថា ប្រទេសបារាំងមានការប្រុងប្រយ័ត្នគ្រប់ពេលដែលប្រជាពលរដ្ឋរបស់ខ្លួនស្ថិតក្នុងគ្រោះថ្នាក់ ហើយឈរនៅក្បែរនិងចំពោះប្រជាជនរបស់ខ្លួនទាំងអស់នៅពេលដែលពួកគេស្ថិតក្នុងគ្រោះថ្នាក់គ្រប់ទីកន្លែង។ ទូកដែលដឹកសកម្មជនបារាំង១២នាក់ រួមទាំងសមាជិកសភាបារាំងម្នាក់ បានមកដល់ទីក្រុងកំពង់ផែអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បន្ទាប់មកវាក៏ត្រូវបានស្ទាក់ចាប់ជាប់ដោយកងកម្លាំងអ៊ីស្រាអែល ដែលពង្រឹងការបិទផ្លូវដ៏យូរចូលទៅកាន់ទឹកដីប៉ាឡេស្ទីនដែលត្រូវបានរឹតបន្តឹងនៃអំឡុងសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ក្រុមសកម្មជនបានតវ៉ាប្រឆាំងទៅនឹងការវាយលុករបស់យោធាអ៊ីស្រាអែលនិងបានរឹតបន្តឹងលើជំនួយរបស់បារាំងចូលទៅក្នុងតំបន់ហ្គាហ្សាដែរ។ ពីសន្និសីទសារព័ត៌មាននេះដែរ លោក Macron បានអំពាវនាវឱ្យមានបទឈប់បាញ់ និងការដកទ័ពដែលបិទផ្លូវជំនួយមនុស្សធម៌នេះចេញពីតំបន់ Gaza។ លោក Macron បានសង្កត់ធ្ងន់ថា៖ អ្វីដែលបានកើតឡើងតាំងពីដើមខែមីនាមក គឺជាភាពអាម៉ាស់ និងសែនអាម៉ាស់ណាស់ចំពោះសកម្មភាពបែបនេះ។ លោកបាននិយាយថា លោកបាននិយាយជាមួយប្រធានាធិបតីអាមេរិក Donald Trump និងព្រះមហាក្សត្រ Emir នៃប្រទេសកាតា Tamim bin Hamad Al Thani អំពីកិច្ចខិតខំប្រឹងប្រែងសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីអាចធ្វើការងាររបស់ខ្លួននៅតំបន់ហ្គាហ្សាបានងាយស្រួលជាងនេះ។ លោក Macron បាននិយាយថា “យើងកំពុងនិយាយអំពីកុមារ យើងកំពុងនិយាយអំពីមនុស្សដែលនៅសេសសល់ពីសង្រ្គាមដែលសព្វថ្ងៃនេះពួកគេគឺស្ថិតក្នុងស្ថានភាពអត់ឃ្លានធ្ងន់ធ្ងរណាស់ ដូច្នេះជំនួយអន្តរជាតិគឺពិតជាមានសារៈសំខាន់សម្រាប់ពួកគេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ