ប្រធានាធិបតីបណ្ដោះអាសន្ន និងជាមេបញ្ជាការស្ត្រីដំបូងបំផុត របស់ប្រទេសវេណេហ្ស៊ូអេឡាបានទទួលគ្រឿងឥស្សរិយយស ក្នុងពិធីប្រមូលកម្លាំងកងទ័ពជាថ្មី
ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodríguez បានទទួលគ្រឿងឥស្សរិយយសជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសក្នុងរយៈពេលជិតបួនសប្តាហ៍ហើយ បន្ទាប់ពីអតីតប្រធានាធិបតី Nicolás Maduro ត្រូវបានកងទ័ពសហរដ្ឋអាមេរិកចាប់ខ្លួននៅក្នុងប្រតិបត្តិការយោធារបស់ពួកគេនាពេលរាត្រី។ លោកស្រី Rodríguez ដែលជាស្ត្រីដំបូងគេបម្រើការងារជាមេបញ្ជាការយោធារបស់ប្រទេសនេះ បានទទួលបទបញ្ជាការភ្លាមៗ ដែលតំណាងដោយដំបងនិងដាវរបស់វីរបុរសឯករាជ្យអាមេរិកខាងត្បូង Simón Bolívar នៅក្នុងពិធីមួយដែលប្រារព្ធឡើងនៅក្នុងទីលានកិត្តិយសនៃសាលាយោធានៅ Fort Tiuna ក្នុងទីក្រុង Caracas ដែលជាកន្លែងយោធាដ៏ធំបំផុតរបស់ប្រទេសវេណេហ្ស៊ូអេឡា។ អំឡុងពេលប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក លោក Maduro ត្រូវបានដកចេញពីអំណាច ហើយត្រូវបានចាប់ខ្លួនរួមជាមួយស្ត្រីទីមួយរបស់លោក គឺលោកស្រី Cilia Flores។ ក្រោយមក លោកក៏ត្រូវបានផ្ទេរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ជាកន្លែងដែលអ្នកទាំងពីរបានបង្ហាញខ្លួននៅក្នុងតុលាការញូវយ៉កកាលពីថ្ងៃទី ៥ ខែមករា ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទភេរវកម្មគ្រឿងញៀនរបស់អាម៉េរិកដែរ។ មេដឹកនាំដែលត្រូវបានបណ្តេញចេញរូបនេះបានសារភាពថាលោកមិនមានទោសអ្វីនោះទេ។ លោកស្រី Rodríguez ដែលបានបម្រើការជាអនុប្រធានាធិបតីរបស់លោក Maduro ចាប់តាំងពីឆ្នាំ ២០១៨ និងកំពុងស្ថិតក្នុងជួរនៃការស្នងតំណែងជាប្រធានាធិបតីរបស់ប្រទេសដែរ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្គាល់សមត្ថភាពរបស់លោកស្រី និងបានស្បថសច្ចាក្នុងភាពស្មោះត្រង់បំផុតចំពោះកងកម្លាំងប្រដាប់អាវុធ ចំពោះមេដឹកនាំយោធា និងកងកម្លាំងសន្តិសុខពលរដ្ឋរបស់លោកស្រី៕
សម្រួលអត្ថបទ៖ សុផារិន្ទ



