ប្រធានាធិបតីចិនលោក Xi Jinping អញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួប ៦០ឆ្នាំនៃការបង្កើតតំបន់ស្វ័យត Xizang ដ៏មានសក្កានុពលរបស់ចិន

នៅថ្ងៃព្រហស្បតិ៍នេះប្រធានាធិបតីចិនលោក Xi Jinping បានចូលរួមក្នុងពិធីជួបជុំដ៏ធំមួយនៅឯទីលាន Potala Palace ក្នុងទីក្រុង Lhasa នៃតំបន់ស្វយ័ត Xizang ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំនៃការបង្កើតតំបន់នេះ។
បច្ចុប្បន្នលោក Xi ក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចូលរួមជាមួយមន្ត្រីក្នុងមូលដ្ឋាន និងប្រជាជនប្រមាណជា២ម៉ឺននាក់ផងដែរ មកពីគ្រប់ជនជាតិ និងគ្រប់មជ្ឈដ្ឋានដើម្បីប្រារព្ធពិធីនេះ។ លោក Xi Jinping ដែលដឹកនាំគណៈប្រតិភូកណ្តាល បានទៅដល់ទីក្រុង Lhasa កាលពីថ្ងៃពុធនេះ ដើម្បីចូលរួមក្នុងសកម្មភាពនានាសម្រាប់ការប្រារព្ធខួបលើកទី ៦០ឆ្នាំនៃការបង្កើតតំបន់ស្វ័យតនេះ។ លោក Gama Cedain ប្រធានរដ្ឋភិបាលប្រជាជននៃតំបន់ស្វយ័ត Xizang បានប្រកាសចាប់ផ្តើមពិធីជួបជុំដ៏ធំនេះកាលពីវេលាម៉ោងប្រហែលជា១០:00នាទីព្រឹក។ ដោយក្នុងនោះមានមានវត្តមានមន្ត្រីជាន់ខ្ពស់ចិនរួមទាំងលោក Wang Huning ជាប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានគណៈប្រតិភូមជ្ឈិម ព្រមទាំងលោក Cai Qi ប្រធានការិយាល័យទូទៅនៃគណៈកម្មាធិការមជ្ឈិម CPC ផងដែរ។ ទាំងលោក Wang និងលោក Cai គឺជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPC ។ មិនតែប៉ុណ្ណោះក៏មានលោកឧបនាយករដ្ឋមន្ត្រីចិន Zhang Guoqing បានអានសារអបអរសាទរពីគណៈកម្មាធិការមជ្ឈិម CPC គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ (NPC) ក្រុមប្រឹក្សារដ្ឋ គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) និងគណៈកម្មាធិការមជ្ឈិមយោធាចិនដែរ។ លោក Wang Huning បានបង្ហាញបន្ទះក្តាមួយនៅក្នុងការប្រារព្ធខួបលើកទី៦០ឆ្នាំនេះ ជាតំណាងឲ្យការបង្កើតតំបន់ស្វយ័ត Xizang ។ តំបន់ស្វយ័ត Xizang ត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ ១៩៦៥បន្ទាប់ពីការបង្កើតសភាប្រជាជនប្រចាំតំបន់ នីតិប្បញ្ញត្តិក្នុងស្រុក តាមរយៈការបោះឆ្នោត។
ក្នុងរយៈពេល៦ទសវត្សរ៍កន្លងមកនេះតំបន់ស្វ័យត Xizang បានធ្វើឱ្យមានរបកគំហើញថ្មីជាប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ GDP ក្នុងតំបន់នេះមានចំនួនសរុប ២៧៦.៥ ប៊ីលានយន់ ស្មើនឹង ៣៨.៧ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ពោលគឺកើន១៥៥ដង បើធៀបនឹងឆ្នាំ ១៩៦៥ ។ អាយុកាលជាមធ្យមរបស់ តំបន់ Xizang បានឈានដល់កម្រិតខ្ពស់ ៧២.៥ ឆ្នាំ ធៀបនឹងកម្រិត៣៥.៥ ឆ្នាំក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។ គួរកត់សម្គាល់ដែរថា តំបន់នេះបានលុបបំបាត់បាននូវភាពក្រីក្រដាច់ស្រយាលដែលមានអាយុកាលរាប់សហស្សវត្សរ៍ ហើយប្រែក្លាយជាសង្គមដែលមានវិបុលភាពកម្រិតមធ្យមក្នុងគ្រប់ទិដ្ឋភាពទាំងអស់ រួមជាមួយនឹងប្រទេសដទៃទៀតក្នុងពិភពលោកផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ