ប្រធានាធិបតីចិនលោក Xi Jinping ប្រកាសផ្តល់ថវិកា ១០លានដុល្លារអាម៉េរិកដល់មូលនិធិ UN Women និងលើកទឹកចិត្តដល់ស្រ្តីចូលរួមក្នុងឆាកនយោបាយ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាផ្តល់ថវិកាចំនួន១០លានដុល្លារអាម៉េរិកសម្រាប់កិច្ចការគាំទ្រដល់ក្រុមស្ត្រីអង្គការសហប្រជាជាតិ ឬ UN WOMEN នៅព្រឹកថ្ងៃចន្ទនេះ ពីក្នុងកិច្ចប្រជុំកំពូលស្តីអំពីស្ត្រី។ លោក Xi បានប្រកាសពីការបរិច្ចាគនេះ អំឡុងពេលលោកផ្តល់សុន្ទរកថាគន្លឹះមួយនៅឯកិច្ចប្រជុំកំពូលស្ត្រីពិភពលោក ដែលបានបើកដំណើរការនៅទីក្រុងប៉េកាំង។ ព្រឹត្តិការណ៍នេះបានរៀបចំដោយអង្គការ UN Women និងរដ្ឋាភិបាលចិន។ ស្របពេលជាមួយគ្នានោះលោក Xi បានស្នើសុំឲ្យមានសកម្មភាពនានាដើម្បីជំរុញកិច្ចការអភិវឌ្ឍន៍របស់ស្ត្រី ដោះស្រាយបញ្ហាមានដូចជា វិសមភាពយេនឌ័រ និងកាត់បន្ថយការឈឺចាប់របស់ស្ត្រីនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម និងគ្រោះមហន្តរាយធម្មជាតិ។ លោក Xi ក៏បានអំពាវនាវឱ្យមានការចូលរួមយ៉ាងទូលំទូលាយរបស់ស្ត្រីក្នុងជីវិតនយោបាយផងដែរ។ លោក Xi បាននិយាយថា៖ យើងគួរតែពង្រីកបណ្តាញការពារសម្រាប់ស្ត្រីក្នុងការចូលរួមទាំងក្នុងឆាកនយោបាយ និងចេតនាលើកិច្ចការងារនយោបាយ និងគាំទ្រចំពោះការចូលរួមយ៉ាងទូលំទូលាយរបស់ពួកគេនៅក្នុងអភិបាលកិច្ចរដ្ឋ និងសង្គមជាការចាំបាច់៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ