ប្រធានគណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តការអន្តរជាតិ និងព័តមាន នៃរដ្ឋសភា ទទួលអំណោយពីក្រុមហ៊ុន DAVY CH IMPORT EXPORT CO,LTD 

កិច្ចការងារមនុស្សធម៍ គឺជាការចូលរួមចំណែកដ៏សំខាន់មួយផ្នែក ដែលជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបនូវទុក្ខលំបាក និយាយជារួម និងនិយាយដោយឡែក ការចូលរួមសកម្មភាពប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការីរាលដាលនៃជំងឺកូវីដ១៩ថ្មី(JN.1) ជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភបាល ដើម្បីសុខុមាលភាពប្រជាជនកម្ពុជា ៖ ថ្លែងដូចនេះក្នុងឳកាសដែលឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តការអន្តរជាតិ និងព័តមាន នៃរដ្ឋសភា តំណាងដ៏ខ្ពងខ្ពស់ សម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងឳកាសទទួលអំណោយជាអាល់កុលទឹក ពី ក្រុមហ៊ុន DAVY CH IMPORT EXPORT CO,LTD ដែលជាក្រុមហ៊ុនផលិតអាល់កុលក្នុងស្រុក ដែលបានផ្ដល់អាល់កុលចំនួន១៥០០លីត្រ ដើម្បីយកទៅចែកចាយនិងប្រើប្រាស់ នៅស្ថាប័នរដ្ឋសភា និងស្ថាប័នព្រឹទ្ធសភា។

 នៅក្នុងឳកាសដ៏ប្រពៃនោះដែរ ឯកឧត្តម តំណាងសម្ដេចប្រធានរដ្ឋសភា សូមកោតសរសើរដល់ លោកស្រី ជា ដាវី ជាប្រធានក្រុមហ៊ុន DAVY CH IMPORT EXPORT CO,LTD ដែលបានផ្ដល់ជាអាល់កុលទឹក ដើម្បីទប់ស្កាត់នៃការីករាលដាល និងចូលរួមសកម្មភាពប្រយុទ្ធប្រឆាំង នៃជំងឺកូវីដ១៩ថ្មី (JN.1) ជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលសម្រាប់យកទៅប្រើប្រាស់ឲ្យបានទាន់ពេលវេលាស្របពេលដែលមាន ជំងឺរាតត្បាតនៃជំងឺឆ្លងផ្សេងៗ និងដើម្បីចូលរួមចំណែកលើកកម្ពស់សុវត្តិភាពសុខភាពសាធារណៈរបស់មន្រ្តីក្រោមឪវ៉ាតផងដែរ៕

   ឯកឧត្តម សួស យ៉ារ៉ា តាងនាម គណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តការអន្តរជាតិ និងព័តមាន នៃរដ្ឋសភា បានជូនពរជ័យ សិរីមង្គល គ្រប់ប្រការជូនចំពោះ លោកស្រី ជា ដាវី និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន DAVY CH IMPORT EXPORT CO,LTD សូមទទួលបានជោគជ័យក្នុងកិច្ចការពាណិជ្ជកម្ម បន្តឆ្ពោះទៅមុខជាដរាបតរៀងទៅ។

ជាមួយគ្នានោះ តំណាង សិប្បកម្មក្រុមហ៊ុន ដាវីស៊ីអេចសង្ឃឹម និងប្ដេជ្ញាយ៉ាងមុតមាំថា នឹងនូវតែបន្តផ្តល់ជំនួយមនុស្សធម៌ជាអាល់កុលទឹកបន្តបន្ទាប់ទៀតដើម្បីជួយដល់រាជរដ្ឋាភិបាល ក៏ដូចជា បណ្ដាក្រសួងស្ថាប័ន្ថ រដ្ឋបាលខេត្ត និងតាមមន្ទីរពេទ្យផ្សេងៗទៀតផងដែរ។