ប្រធានក្រុមមិត្តភាពរដ្ឋសភា ឡាវ-កម្ពុជា ជួបពិភាក្សាការងារជាមួយគណ:ប្រតិភូខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ បានជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Vongsack Phanthvong ប្រធានគណៈ កម្មាធិការការពារជាតិ និងសន្តិសុខឡាវ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាឡាវ-កម្ពុជា ដែលបានរៀបចំធ្វើឡើងនៅកាលពីថ្ងៃសៅរ ទី១០ ខែឧសភា  ឆ្នាំ២០២។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍ចំពោះគណ:ប្រតិភូឡាវ នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រងនាពេលនេះ ព្រមទាំងបានជំរាបជូនពីសក្តានុពលភូមិសាស្ត្រ ហើយខេត្តមានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ដែលមានភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរណ៍ ហើយខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាល ប្រសិទ្ធនាមថាជា (តារារះនាទិសនារតី) ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តស្នូលនៃតំបន់ខេត្តឆ្នេរសមុទ្រទាំង៤ ដែលមាន ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ត្រូវបានក្លឹបឆ្នេរសមុទ្រស្អាតលើសកលលោក ដាក់បញ្ជូនជាសមាជិកក្លឹបឆ្នេរស្អាតកាលពីឆ្នាំ២០១១ នៅប្រទេសសេណេហ្កាល់ ចំពោះច្រកចេញចូលរបស់ខេត្ត មានផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក រាជរដ្ឋាភិបាល មានមហិច្ឆាតាពង្រីកផ្លូវដែក ផ្លូវអាកាស ព្រលានយន្តហោះអន្តរជាតិមានផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ ផ្លូវទឹកមានកំពង់ផែអន្តរជាតិចំនួន៣ ទី១.កំពង់ផែកែវផុស ២.កំពង់ផែស្ទឹងហាវ ៣.កំពង់ផែស្វយ័តក្រុងព្រះសីហនុ ពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងត្រូវបានធ្វើការអភិវឌ្ឍជា ៣ដំណាក់កាលឱ្យមានជម្រៅទឹករហូត ១៧.៥០ម៉ែត្រ អាចឱ្យនាវាតូច ធំចូលចតនៅខេត្តព្រះសីហនុបាន ដោយខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើការ និងពីរផ្សេងទៀតកំពុងអភិវឌ្ឍ ។ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងចែកជា ៣ហ្សូន ១.ឧស្សាហកម្ម និងដឹកជញ្ជូន, ២.ទីក្រុងសមាហរណកម្ម ពាណិជ្ជកម្ម តំបន់ស្នាក់នៅ និងហិរញ្ញវត្ថុអន្តរជាតិ, ៣.តំបន់កោះរៀបចំជាតំបន់ទេសចរណ៍អន្តរជាតិ នេះជាសក្តានុពល ស្របតាមផែនការរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះឯកឧត្តម នាយឧត្តមសេនីយ៍ Vongsack Phanthvong បានថ្លែងអំណគុណឯកឧត្តម អភិបាលខេត្ត និងសហការី សំរាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រតិភូឡាវដែលបានមកធ្វើទស្សនកិច្ច ដើម្បីរឹត ចំណងសាមគ្គីភាព មិត្តភាពគ្រប់ជ្រុងជ្រោយរវាងរដ្ឋសភា នៃប្រទេសទាំងពីរឡាវ និងកម្ពុជា ។ នេះជាកិត្តិយដែលបានឃើញពីការវិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសការរីកចម្រើនរបស់ខេត្តព្រះសីហនុ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ និងសូមជូនពរឱ្យទំនាក់ទំនងរវាងរាជរដ្ឋាភិបាលទាំងពីរ សភានៃប្រទេសទាំងពីរ ពិសេសរដ្ឋបាលខេត្តព្រះសីហនុ មានសុខភាពល្អ ប្រាជ្ញាឈ្លៀសវៃក្នុងការដឹកនាំអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនបន្ថែមទៀត៕