ប្រទេសចិនប្រកាសលើកកម្ពស់លើដំណោះស្រាយថ្មីជាមួយនឹងបច្ចេកវិទ្យាទំនើបៗសម្រាប់ជំនួយដល់ជនមានពិការភាព

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារនេះថា ប្រទេសចិនកំពុងស្វែងរកការប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីដូចជាអវៈយវៈឆ្លាតវៃជាដើម និងណែនាំមនុស្សយន្ត ដើម្បីបង្កើនសុខុមាលភាពសម្រាប់ជនមានពិការភាព ដោយធានាថាវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទាំងនោះអាចផ្តល់អត្ថប្រយោជន៍ដល់សហគមន៍បាន។ លោក Zhou Changkui ជាប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃសហព័ន្ធជនពិការចិនបាននិយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានថាកម្មវិធីទាំងនេះត្រូវបានបង្ហាញនៅក្នុងវេទិកានាពេលថ្មីៗនេះដែរ និងទទួលបានការចាប់អារម្មណ៍ច្រើន។ លោកបានបន្ថែមថា ប្រទេសចិននឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍន៍បច្ចេកវិទ្យា និងឧស្សាហកម្មថ្មីៗ រួមទាំងចំណុចប្រទាក់ក្រឡាជាមួយនឹងខួរក្បាលមនុស្សនិងកុំព្យូទ័រ ដើម្បីអាចគាំទ្រដល់ជនពិការឱ្យកាន់តែប្រសើរឡើងជាងមុន។ យោងតាមលោក Zhou  បានបញ្ជាក់ថាសហព័ន្ធនិងនាយកដ្ឋានរដ្ឋាភិបាលចិនមួយចំនួនទៀតបានរួមគ្នាប្រកាសចេញនូវឯកសារណែនាំមួយ ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជួយដល់ជនមានពិការភាព។ ដំណើការនេះក៏កំពុងសហការជាមួយសាកលវិទ្យាល័យ ជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវ និងក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍនៃបច្ចេកវិទ្យា និងឧស្សាហកម្មដែលពាក់ព័ន្ធនានាដែរ។ លោក Zhou បានកត់សម្គាល់ថា អំឡុងពេលផែនការ៥ ឆ្នាំលើកទី១៥ នាពេលខាងមុខនេះគឺ (២០២៦-២០៣០) ប្រទេសចិននឹងបន្តលើកកម្ពស់ការអនុវត្តបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ដើម្បីបម្រើដល់ជនមានពិការភាព និងធានាថា បច្ចេកវិទ្យាទំនើបទាំងនោះបានបំពេញនូវតម្រូវការរបស់ពួកគេឲ្យកាន់តែប្រសើរឡើងជាលំដាប់៕ 

សម្រួលអត្ថបទ៖ Borinika Sopharin Em