ប្រទេសចិន ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរចំនួន៣នៅក្នុងប្រទេសអ៊ីរ៉ង់

មានសំណួរមួយទៅកាន់រដ្ឋាភិបាលចិនថា៖ នៅពេលនេះប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថាសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើទីតាំងនុយក្លេអ៊ែរចំនួន៣ទីតាំងនៅអ៊ីរ៉ង់រួមមាន Fordow, Natanz និង Esfahan ។ តើចិនមានយោបល់យ៉ាងណាចំពោះរឿងនេះ?
អ្នកនាំរដ្ឋាភិបាលចិនបានផ្តល់ចំលើយថា៖ ប្រទេសចិនសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ និងការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរក្រោមកិច្ចការពាររបស់ IAEA ។ សកម្មភាពរបស់សហរដ្ឋអាមេរិកពេលនេះគឺបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយបានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ា។ ចិនអំពាវនាវឱ្យភាគីជម្លោះ ជាពិសេសអ៊ីស្រាអែលឈានដល់បទឈប់បាញ់ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន និងធានាសុវត្ថិភាពរបស់ជនស៊ីវិល ហើយចាប់ផ្តើមការសន្ទនានិងការចរចាគ្នា។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីរួមកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងលើកកម្ពស់យុត្តិធម៌ និងធ្វើការសម្រាប់ការស្តារសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា៕
ប្រភព៖ Ministry of foreign affair Peoples’ republic of China
សម្រួលអត្ថបទ៖ Borinika Sopharin Em