ប្រទេសចិនច្រានប្រឆាំងនូវការព្រមានរបស់ប្រទេសស្វីសជុំវិញរបាយការណ៍សកម្មភាពគំរាមកំហែងជាចារកម្មដោយប្រទេសចិននិងរុស្ស៊ី

ក្រសួងការបរទេសចិនកាលពីថ្ងៃព្រ.ហនេះបានច្រានចោលប្រឆាំងនឹងការព្រមានពីសេវាស៊ើបការណ៍សម្ងាត់នៃសហព័ន្ធរបស់ប្រទេសស្វីសដែលលើកឡើងថាប្រទេសខ្លួនកំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកចារកម្មកាន់តែខ្លាំងឡើងពីប្រទេសនានារួមទាំងប្រទេសចិន និងរុស្ស៊ីផងដែរ។ យោងតាមការសង្ខេបការងារប្រចាំរបស់ទីភ្នាក់ងារនេះបាននិយាយថា ការប្រជែងគ្នាជាសកលកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន និងរុស្ស៊ី ប៉ុន្តែវាបានបង្កើនសម្ពាធផ្នែកចារកម្មលើប្រទេសស្វីស ដែលជាប្រទេសអព្យាក្រឹតផ្នែកយោធាដែរ។ របាយការណ៍នេះបាននិយាយថា “ការគំរាមកំហែងផ្នែកចារកម្មដ៏ធំបំផុតគឺចេញមកពីប្រទេសរុស្ស៊ី និងប្រទេសចិន” ដោយលើកឡើងពីវត្តមានក្រុមចារកម្មដ៏រឹងមាំរបស់ពួកគេស្ថិតក្នុងប្រទេសទាំងនោះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា”អ្វីដែលគេហៅថាការគំរាមកំហែងចារកម្មរបស់ប្រទេសចិនគឺជារឿងប្រឌិតទាំងស្រុង” ។ លោកស្រីបាននិយាយថា “ប្រទេសចិនគឺជាជនរងគ្រោះនៃសកម្មភាពចារកម្ម។ យើងបានប្រឆាំងយ៉ាងជាប់លាប់គ្រប់ទម្រង់នៃចារកម្មទាំងអស់ ហើយជំរុញឱ្យភាគីពាក់ព័ន្ធបញ្ឈប់នូវការបង្ខិតបង្ខំគ្រប់រូបភាពទាំងអស់ដែរ សូមកុំបង្កើនការប្រឈមមុខដាក់គ្នា ការប្រឌិតភូតកុហក និងការបំភាន់មកលើចិនដោយចេតនានោះ”។ ដោយឡែកលោកស្រី Mao បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ចិនចំពោះការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ ហៅកាត់ថា (SEANWFZ) បន្ទាប់ពីមានរបាយការណ៍ថា ទាំងចិន និងរុស្ស៊ីបានយល់ព្រមចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញានេះ ខណៈដែលសហរដ្ឋអាមេរិកកំពុងពិនិត្យមើលវាឡើងវិញនោះ។ លោកស្រីបាននិយាយថា “យើងបាននិយាយម្តងហើយម្តងទៀតអំពីឆន្ទៈរបស់យើងក្នុងការនាំមុខគេនៃកម្មវិធីចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញានោះ។ ប្រទេសចិនមានឆន្ទៈក្នុងការបន្តទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ានលើការចុះហត្ថលេខាលើពិធីសារនេះដូចគ្នា។ ទន្ទឹមនឹងនេះដែរលោកស្រី បានរំលឹកឡើងវិញនូវការប្រឆាំងរបស់ប្រទេសចិនចំពោះកិច្ចព្រមព្រៀងទាំងឡាយណាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបី បន្ទាប់ពីការអះអាងរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលថាលោកបានត្រៀមឈានទៅដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសវៀតណាមដែលអាចដាក់ពន្ធ៤០% លើទំនិញដែលបានឆ្លងកាត់ប្រទេសនេះ។ ក្រុមហ៊ុនផលិតរបស់ចិនជាច្រើនបានផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីចៀសវាងការយកពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញដែលនាំចេញដោយផ្ទាល់ពីប្រទេសចិនដែរ។ នៅឯសន្និសីទនេះ លោកស្រីបានជំរុញឱ្យមន្ត្រីអឺរ៉ុប “ដែលប្រកាន់ខ្ជាប់នូវផ្នត់គំនិតក្នុងសង្គ្រាមត្រជាក់សូមឲ្យមានទស្សនៈប្រកបដោយគោលបំណងជាក់លាក់ និងសមហេតុសមផលចំពោះប្រទេសចិន ហើយបន្តអនុវត្តគោលនយោបាយចិនដ៏វិជ្ជមាន និងជាក់ស្តែងបន្ថែមទៀត៕

 

សម្រួលអត្ថបទ៖ Borinika Sopharin Em