ប្រទេសចិនច្នៃប្រឌិតរថភ្លើង monorail Panda ដំបូងគេបង្ហាញពិភពលោកសម្រាប់ទីក្រុង Chongqing មិនត្រឹមតែគួរឲ្យស្រលាញ់ប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមនូវបច្ចេកវិទ្យាទំនើបថែមទៀតផង

ពិតជាកំពូលអ្នកប្រឌិតមែន! ប៉ុន្មានថ្ងៃនេះប្រទេសចិនបានដាក់បង្ហាញជាផ្លូវការនូវរថភ្លើង monorail ប្រភេទ “Panda-themed” ដំបូងបង្អស់របស់ខ្លួន ដែលបន្ថែមនូវភាពទាក់ទាញមួយផ្នែកទៀតសម្រាប់ទេសចរណ៍ក្នុងស្រុក និង អន្តរជាតិ ដោយរថភ្លើងនេះរួមបញ្ចូលនូវបច្ចេកវិទ្យានិងរូបសត្វខ្លាឃ្មុំផេនដាដែលជាសត្វតំណាងមួយរបស់ប្រទេសចិនដែរ ដោយវានឹងឆ្លងកាត់ទីក្រុង Chongqing ដ៏រស់រវើកមិនគួរឲ្យជឿ។ ការចលនារថភ្លើង Monorail ជា panda paradise នេះ មានលក្ខណៈពិសេស ដែលបានពណ៌នាពីមុខសត្វខ្លាឃ្មុំផេនដាយក្សចាប់ពីក្បាលរថភ្លើងដល់ទូរថភ្លើង។ វារចនាឡើងជាមួយនឹងគំនូរខ្លាឃ្មុំផេនដាតិចតួចបំផុតពីក្បាលដល់កន្ទុយ ចំណែកផ្ទៃខាងក្រៅរបស់វាវិញគឺត្រូវបានគ្របដណ្ដប់ដោយលំនាំខ្លាឃ្មុំផេនដាដែលគួរឲ្យទាក់ទាញខ្លាំងណាស់ ហើយវាជាការរចនាដែលធានាបាននូវភាពលេចធ្លោនៅក្នុងបណ្តាញសេវាដឹកជញ្ជូនដ៏ធំទូលាយរបស់ទីក្រុង។ រថភ្លើងនេះក៏មានបង្អួចមើលទេសភាពដ៏ធំ និងដំបូលព្រះអាទិត្យបែប Panoramic ដែលផ្តល់ជូនអ្នកដំណើរនូវទិដ្ឋភាពដ៏អស្ចារ្យនៃទេសភាពដ៏ល្បីរបស់ទីក្រុង Chongqing ដែរ។ ទីតាំងនៃបណ្តាញផ្លូវដែកជ្រលងភ្នំដ៏ធំបំផុតរបស់ពិភពលោក គឺទីក្រុង Chongqing ដោយមានស្ពាន និងផ្លូវរូងក្រោមដី និងស្ពានប្រវែងជាង 14,000 ដែលនាំមុខគេលើពិភពលោកទាំងផ្នែកដង់ស៊ីតេ និងវិស្វកម្ម។ រថភ្លើងខ្លាឃ្មុំផេនដានេះមិនត្រឹមតែគួរឱ្យស្រលាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺបន្ថែមនូវដំណើរតាមរថភ្លើងឆ្លងកាត់ប្រព័ន្ធបច្ចេកវិទ្យាមួយដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់ពិភពលោកដែរ៕
សម្រួលអត្ថបទ៖ Borinika Sopharin Em