ប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធីបតីថ្មីនៅថ្ងៃព្រហស្បតិ៍នេះ! បន្ទាប់ពីដកហូតតំណែងលោក Yoon Suk Yeol ដែលបំពានច្បាប់អាជ្ញាសឹក

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះនៅគ្រប់ការិយាល័យបោះឆ្នោតចំនួនជាង៣,០០០កន្លែងទូទាំងប្រទេសកូរ៉េ។ អ្នកបោះឆ្នោតបានរៀបចំខ្លួនដើម្បីទៅបង្ហាញនូវជម្រើសរបស់ពួកគេសម្រាប់អ្នកស្នងតំណែងពីអតីតប្រធានាធិបតី លោក Yoon Suk Yeol ដែលបានត្រូវតុលាការដ្ឋធម្មនុញ្ញដកចេញពីតំណែងនៅដើមខែមេសាដោយសារតែបានបំពានច្បាប់អាជ្ញាសឹកដ៏កម្រក្នុងប្រទេស។ លោក Oh Yul Suk ដែលជាបុគ្គលិកការិយាល័យម្នាក់និងបានទៅបោះឆ្នោតនៅតំបន់ហ្កាំងណាម (Gangnam) ក្នុងទីក្រុងសេអ៊ូល បាននិយាយថាលោកចង់ “បានបញ្ជូនយុត្តិធម៌ពិត” ចំពោះអ្នកដែលងត្រូវទទួលខុសត្រូវលើប្រទេសជាតិរបស់លោក ក្នុងបំណងប្រើច្បាប់យោធានោះ។ជាងនេះទៅទៀតលោកស្រី Ko You Lee ជាបុគ្គលិកការិយាល័យម្នាក់ទៀតដែរ ដែលបានទៅបោះឆ្នោតនៅការិយាល័យដដែល បាននិយាយថាលោកស្រីសង្ឃឹមថានឹងមានមេដឹកនាំថ្មីដែលអាចនាំឲ្យប្រទេសកូរ៉េខាងត្បូងមកនូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរីកចម្រើននិងសុខសាន្ត៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា