ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក ខណៈកំលាំងសមត្ថកិច្ចបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករបាននាំគ្នាមកលេងកម្សាន្ត និងសម្រាកលំហែកាយនៅតាមឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ។

ភ្ញៀវទេសចរបានចុះងូតទឹកសមុទ្រ និងលេងលើឆ្នេរខ្សាច់យ៉ាងសប្បាយរីករាយ ខណៈក្រុមគ្រួសារ និងអ្នកដំណើរជាច្រើនទៀតបានជួបជុំគ្នាអង្គុយសម្រាកក្រោមម្លប់ឈើតាមមាត់ឆ្នេរ ដើរលេងតាមផ្លូវថ្មើរជើង និងពិសាអាហារតាមហាងនានា ។  

ទន្ទឹមនឹងបរិយាកាសកម្សាន្តដ៏អ៊ូអរនេះ កម្លាំងសម្ថកិច្ចបានបន្តចុះល្បាតតាមគោលដៅភូមិសាស្ត្រនានា និងបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រកបដោយភាពកក់ក្តៅ។

អត្ថបទ៖ ម៉ារ៉ាឌី