ប្រជាពលរដ្ឋ ដែលជាជនភៀសសឹកចំនួន ៤០០០ គ្រួសារ បានទួលអំណោយជាសាច់ប្រាក់ ពីអង្គការកែប្រែសហគមន៍ CTO

នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥នេះអង្គការកែប្រែសហគមន៍ មានរៀបចំកម្មវិធីចែកជំនួយមនុស្សធម៌ដល់បងប្អូន ប្រជាពលរដ្ឋភៀសសឹកចំនួន៤០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ ដែលកម្មពិធីនេះរៀបចំឡើងនៅ ជំរុំជនភៀសសឹក ចុងកាល់ ដែលស្ថិតនៅស្រុកចុងកាល់ ការផ្តល់ជំនួយនេះប្រព្រឹត្តទៅ ក្រោម អធិបតីភាព
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងអភិបាលរងខេត្ត ប្រធាន មន្ទីរ ស្នងការដ្ឋាននគរបាលខេត្ត និងអភិបាល អភិបាលរងស្រុក និងប្រតិភូអមជាច្រើនរូបផងដែរ។
លោក យិញ យ៉ា នាយកប្រតិបត្តិអង្គការកែប្រែសហគមន៍ (CTO) ប្រចាំសាខាខេត្តសៀមរាប និងឧត្តរមានជ័យ បានមានប្រសាសន៍បញ្ជាក់ថា ពិធីផ្តល់ជំនួយសង្គ្រោះជាសាច់ប្រាក់ដល់បងប្អូន ប្រជា ពលរដ្ឋដែលជាជនភៀសសឹកដែលរងផលប៉ះពាល់ដោយសារបញ្ហាជំលោះព្រំដែនខ្មែរ-ថៃ នៃខេត្តឧត្តរមានជ័យ នេះឡើង ក្នុងគោលបំណងរួមចំណែកជួយដល់បងប្អូន សម្រាលការខ្វះខាតជីវភាព
លោក បញ្ជាក់បន្តថា ចាប់តាំងពីមានសង្គ្រាមជំ លោះព្រំដែនកម្ពុជា-ថៃ មក អង្គការកែប្រែសហគមន៍បានកៀរគរធនធានពីដៃគូផ្តល់មូលនិធិធ្វើការចូលរួមឆ្លើយតបលើការងារផ្តល់ ជំនួយមនុស្សធម៌ដល់ជនភៀសសឹក និងកុមារភៀសសឹក ចំនួន៥លើករួចមកហើយ៖១-ផ្តល់កញ្ចប់ជំនួយមនុស្សធម៌ជា(ស្បៀង មិនមែនស្បៀង សាច់ប្រាក់) ដល់គ្រួសារភៀសសឹក ៣,៦០៨ គ្រួសារ នៅជំ រុំវត្តថ្មកំបោរ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ប្រភពថវិកាពីអង្គការActionaid។២-ផ្តល់ធុងស្តុកទឹកចំណុះ៣០០០លីត្រ ចំនួន៧គ្រាប់ និងសម្ភារសិក្សាកុមារនៅកន្លែងរៀនបណ្តោះអាសន្ន ជំរុំវត្តថ្ម កំបោ និងវត្តបាត់ក្តៅ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដែលប្រភពថវិកាពីអង្គការActionaid និងអង្គការ Aid et Action ។
៣- ផ្តល់កញ្ចប់ជំនួយមនុស្សធម៌ជាស្បៀង ដល់កុមារគោលដៅគម្រោងដែលត្រឡប់ពីភៀសសឹកវិញចំនួន ១,៦០៨នាក់ នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលប្រភពថវិកាមកពីអង្គការ Actionaid និងអង្គការ Aid et Action ។ ៤-ផ្តល់កញ្ចប់ជំនួយដល់កុមារសិក្សានៅកន្លែងរៀនបណ្តោះអាសន្នជំរុំវត្តគោកមន និងសាលាបឋមសិក្សាតាមាន់សែន ជ័យ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលប្រភពថវិកាពីអង្គការឆាលហ្វាន (Child Fund)។
៥-ផ្តល់ជំនួយជាសម្ភារះសិក្សា(កង់ កាបូប សៀវភៅ ប៊ិច) ដល់កុមារគោលដៅគម្រោងចំនួន ២៥២នាក់ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៥ ប្រភពថវិកាពីអង្គការ Actionaid និងអង្គការ Aid et Action
ដោយមានការផ្ទុះសង្គ្រាមជាលើកទី២ អង្គការកែប្រែសហគមន៍ក្រោមការគាំទ្រមូលនិធិពីអង្គការ Actionaid ព្រមទាំង ការសហការគាំទ្រពីអង្គការដៃគូរបស់ Actionaid យើងនឹងធ្វើការផ្តល់ជំនួយមនុស្សធម៌សង្គ្រោះ ជាសាច់ប្រាក់ ដល់ជនភៀសសឹក ចំនួន៤,០០០គ្រួសារ ដែលក្នុង១គ្រួសារទទួលបានកញ្ចប់សាច់ប្រាក់ ៦០,០០០រៀល កំពុងស្នាក់នៅជំរុំស្នាក់នៅបណ្តោះអាសន្ន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ
លោក ស្រី ចាន់ សោភ័ណ្ឌ ប្រធានកម្មវិធី អង្គការ អាក់សិនអេត បានមាន ប្រសាសន៍សំដែងនូវក្តីអាណិតអាសូរ ដល់បងប្អូនប្រជាពលរដ្ឋជាខ្លាំង បន្ទាប់ពីត្រូវបានរត់ភាសខ្លួន ម្តងហើយម្តងទៀត លោកស្រីបន្តថា ក្រោយ ផ្ទុះអាវុធ ថ្ងៃទី២៤ កក្កដា ២០២៥ ដោយបញ្ហាជំលោះព្រំដែនខ្មែរ-ថៃ មានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារបានជំលៀស ចេញពីលំនៅដ្ឋានដើម្បីសុវត្ថិភាព ដែលខ្លះស្នាក់នៅជំរុំសុវត្ថិភាពស្នាក់នៅបណ្តោះ អាសន្នដែលអាជ្ញាធររៀបចំ ក្នុង និង ក្រៅខេត្ត ហើយមួយចំនួនទៀតបានទៅស្នាក់ នៅបណ្តោះអាសន្នតាមផ្ទះសាច់ញាតិ។ ដោយសារការរត់ភៀសខ្លួនយ៉ាងកំហុក ហើយស្ថានភាពតានតឹងតាមបន្ទាត់ព្រំដែននៅបន្តអូសបន្លាយជាច្រើនខែ បើទោះបីជាមានបទឈប់បាញ់បានរៀបចំឡើង ក្នុងថ្ងៃទី២៨កក្កដា២០២៥ ក៏ដោយ។ លោកស្រីបន្តថា ទន្ទឹមគ្នានេះផងដែរ យើងក៏តែងតែបានចូលរួមជាមួយរាជ រដ្ឋាភិបាល ជាពិសេសជាមួយរដ្ឋបាលថ្នាក់ ក្រោមជាតិធ្វើការងារឆ្លើយតបទៅនឹងបញ្ហាគ្រោះមហន្ត រាយនេះបានជាបន្តបន្ទាប់។
មានប្រសាសន៍សំណេះសំណាលនាក្នុងឪកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាន៍ថា កម្ពុជាយើង ត្រូវការសន្តិភាព និងមិនចង់បានសង្គ្រាមនោះឡើយ តែខាងភាគីទាហានថៃ រំលោភបំពានម្តងហើយ ម្តងទៀត ធ្វើឱ្យយើងរស់នៅដោយមិនបានសុខសាន្ត យើងគ្មានជម្រើសទេ ព្រោះថៃបាញ់សង្គ្រប់មកលើយើង ហើយកងកំលាំងយើងក៏ត្តូវការប្រើសិទ្ឋិបាញ់តបតការពារខ្លួន និងដើម្បីការពារអធិបតេយ្យភាពបូរណ ភាពទឹកដីពីការរំ លោភ បំពានមកលើយើងវិញផងដែរ។
ទង្វើរបស់កងទ័ពថៃ បានគំរាមកំហែងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ឋស៊ីវិល ដូចជាទីវត្ដអារាម សាសនា ផ្ទះសម្បែង សាលារៀន និងប្រាសាទនានាជាដើម។
ឯកឧត្តម មានប្រសាសន៍ថា ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្ដាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀស ខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាល ខេត្តក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅផងដែ រចំពោះអង្គការកែប្រែសហគមន៍( CTO )អង្គការ Actionaid និងអង្គការ Aid et Action ដែលបានយកចិត្តទុក្ខដាក់ និងកៀរគររកធនធានពីដៃគូផ្តល់មូលនិធិធ្វើការចូលរួមឆ្លើយតបលើការងារផ្តល់ជំនួយមនុស្សធម៌ដល់ជន ភៀសសឹករបស់យើង បានជាបន្តបន្ទាប់៕