ប្រជាពលរដ្ឋរស់នៅភូមិសន្សំកុសល២ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ប្រជាពលរដ្ឋរស់នៅភូមិសន្សំកុសល២ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដេីម្បីមានសិទ្ធកាន់កាប់អចលនវត្ថុត្រឹមត្រូវស្របច្បាប់។ ការផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នេះ ត្រូវបានធ្វេីឡេីងក្រោមវត្តមានលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ភ្នំពេញ និងជានាយករងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ លោក ឡាយ ភិរុណ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ រួមនិងប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ នាព្រឹកថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក ឡាយ ភិរុណ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្រុមវាលទី ៨ បានអោយដឹងទៀត ថា ដោយមានការសហការយ៉ាងល្អ ពីអាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋម្ចាស់ដី បានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ បានចុះធ្វើការវាស់វែង និងប្រមូលទិន្ន័យក្បាល ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិសន្សំកុសល២ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលធ្វើដំណើរការក្នុងការអនុវត្តនិតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ទទួលបានជោគជ័យជាលទ្ធផល សរុបប្រមូលបានចំនួន ៣២៤ ក្បាលដី ក្នុងនោះបាន ស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានចំនួន ២៧៤ ក្បាលដី និងមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ មានចំនួន ៥០ ក្បាលដី តាមប្រភេទដូចជា៖
១ ភូមិសន្សំកុសល២
-វាស់វែងសរុប មានចំនួន៣២៤ក្បាលដី
-ស្នេីរផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានចំនួន២៧៤ក្បាលដី
-ម្ចាស់មិនបានចូលរួមផ្តល់ព័ត៌មាន មានចំនួន៥០ក្បាលដី
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បាន ពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏ដូចជាការសួរសុខ ទុកពីសំណាក់អភិបាល រាជធានី ភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលនូវបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ ។ លោកបាន បញ្ជាក់ថា ការផ្តល់ជូន នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ គឺជាការស្តែងអោយឃើញ ពីការ យក ចិត្ត ទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវ សិទ្ធ ពេញ លេង ក្នុងការគ្រប់គ្រងលើធីធ្លីរបស់ខ្លួន ដែលជាជម្រកដ៏មានតម្លៃសម្រាប់មនុស្សម្នាក់ៗ។ លោកបានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ អោយចេះប្រើប្រាស់បណ្ណ អោយចេះទុកដាក់ និងប្រើប្រាស់អោយបានត្រឹមត្រូវ ចៀសវាងការប្រើប្រាស់បណ្ណខុស ដែលនាំអោយខាតបាត់ ពោលការយកទៅប្រើប្រាស់ក្នុងការលក់ រឺបញ្ចាំ យកប្រាក់ មក ប្រើប្រាស់ខ្ចះខ្ជាយ មិនទទួលបានផលប្រយោជន៍ត្រឡប់មកវិញ ។
លោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញ បាន បញ្ជាក់ អោយដឹង ថា កត្តា ដែលនាំ អោយឈានសម្រេចបាន នូវការផ្តល់នូវ វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូន ប្រជាពល រដ្ឋនាពេលនេះ គឺជាការខិតខំប្រឹងប្រែងរបស់ ក្រុមការងារចុះបញ្ជីដីធ្លី និងមានការសហការល្អ ពីអាជ្ញាធរ មូល ដ្ឋាន ដែលបានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ រាល់ការបំពេញភារកិច្ចក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និង មាន ការ ចូលរួមពី ម្ចាស់ដីទាំងអស់ ដែលជំរុញឲ្យក្រុម ការងារចុះបញ្ជីដីធ្លី ទទួលបានលទ្ធផលជាវិជ្ជមាន។ លោកបានបញ្ជាក់ថា លទ្ធផលដែលបានបង្ហាញមកនេះ ស្តែងចេញពីការខិតខំប្រឹងប្រែង របស់ក្រុមការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទី ៨ និងមានការសហការល្អពីអាជ្ញាធរមូលដ្ឋាន ដែលបានបង្កលក្ខណៈងាយស្រួលដល់ ក្រុមការងារាល់ការបំពេញភារកិច្ចក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និងមានការចូលរួមពីម្ចាស់ដីទាំងអស់ ដែលជំរុញ ឲ្យក្រុមការងារទទួលបានលទ្ធផលជាវិជ្ជមាន រហូតដល់ពេលចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ៕



