ប្រជាជនក្នុងទំបន់អារ៉ែងទាំង៨ ភូមិ រួមទាំងភ្ញៀវទេសចរណ៍ជាតិបានប្រារព្ធពិធីបុណ្យ ចាប់ត្រី ជាលក្ខណៈប្រពៃណី
ខេត្តកោះកុង ៖ ជនជាតិដើមភាគតិចជន ក្នុងទំបន់អារ៉ែងទាំង៨ ភូមិ រួមទាំងភ្ញៀវទេសចរណ៍ជាតិបានប្រារព្ធពិធីបុណ្យ ចាប់ត្រី ជាលក្ខណៈប្រពៃណី នៅស្រុកថ្មបាំង ខេត្តកោះកុង។ ព្រឹត្តិការណ៍ចាប់ត្រីប្រចាំឆ្នាំនេះក៏ជាពិធីជួបជុំប្រជាជនក្នុងតំបន់ដ៏ធំមួយក្នុងចំណោមប្រជាជនទាំង៨ភូមិក្នុងតំបន់អារ៉ែងដែលជាពួកគាត់មានឪកាសជួបជុំគ្នាក្នុងរដូវធ្វើស្រែចំការ បង្កបង្កើនផលកសិកម្ម។
បើតាមជំនឿ របស់ជនជាតិជងក្នុងតំបន់អារ៉ែង ពួកគាត់ តែងប្រារព្ធពិធីបុណ្យចាប់ត្រី និងធ្វើការសែនប្រែនសុំសេចក្តីសុខនៅទីតាំងត្រពាំងបុសតូច ដែលជាទីកន្លែងដែលមានក្រពើភ្នំរស់នៅ នេះជារៀងរាល់ឆ្នាំតមកជាច្រើនជំនាន់មកហើយ។
តំណាងសហគមន៍ជនជាតិជងក្នុងតំបន់ លោកចាត់ទុកថាកម្មវិធីបុណ្យចាប់ត្រីនេះគឺជាពិធីដ៏សំខាន់មួយ នឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរូមលើកស្ទួយវប្បធម៌ប្រពៃណីរបស់ជនជាតិជង និងសូមអំពាវនាវឲ្យបងប្អូនភ្ញៀវទេសចរណ៍ឲ្យចូលរួមឲ្យបានច្រើន ព្រោះវាក៏ជាផ្នែកមួយនៃកាចូលរួមលើស្ទួយជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។
ត្រពាំងបុសតូច ត្រពាំងដែលមានធមធានធម្មជាតិ ព្រៃឈើ ហ៊ុព័ទ្ធជុំវិញ និងសំបូរទៅដោយត្រីជាច្រើនប្រភេទ និងជាទីជំរករបស់សត្វក្រពើភ្នំដែលជាជំនឿរបស់ជនជាតិជងក្នុងតំបន់គោរពនិង អភិរក្សតាំងពីយូរលង់ណាស់មកហើយ៕



