ប៉េកាំង : អ្នកទេសចរណ៍ ជាង១០លានអ្នកមកទស្សនាមហាកំផែងក្នុងឆ្នាំ២០២៥

គណៈប្រតិភូនៃក្រសួងព័ត៌បានចុះកម្មសិក្សាស្វែងយល់ ពីតំបន់ប្រវត្តិសាស្រ្ត និងជាតំបន់បេតិកភណ្ឌពិភពលោក ដែលបានទាក់ទាញភ្ញៀវទេសចរ ជាង១០លានអ្នកមកទស្សនាគិតត្រឹមខែកញ្ញាក្នុងឆ្នាំ២០២៥នេះ។

មហាកំផែងមូធានយូ មានទីតាំងនៅភូមិមូធានយូ សង្កាត់បូហៃ(Bohai) ខណ្ឌហ្វាយរឺ (Huairou) ទីក្រុងប៉េកាំង មានចម្ងាយ ៧៣ គីឡូម៉ែត្រពីទីប្រជុំជនប៉េកាំង ។ មហាកំផែងមូធានយូមានប្រវែង ៥៥០០ម៉ែត្រ គឺជា ផ្នែកវែងជាងគេនៃមហាកំផែងចិន ត្រូវបានចុះចូលបញ្ជី ជាទីកន្លែងមានទេសភាពដ៏ល្អស្អាតចំនួន១៦របស់ទីក្រុងប៉េកាំង ផងដែរ។ ការសាងសង់មហាកំផែងមូធានយូបានចាប់ផ្តើមនាឆ្នាំ ១៣៦៨ នៅលើទីតាំងដើមនៃកំផែង សាងនៅរាជវង្ស ឈីខាងជើង ក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយ៍ ស៊ូតា(Xu Da) ដែលជា មេទ័ពនៅក្រោមស្តេចថាយហ្ស៊ូយ័នជាំង (Zhu Yuanzhang) គឺស្តេចដំបូងនៃរាជវង្សមីង ជាមហាកំផែងរាជវង្សមីងដ៏សំខាន់ ដែលភ្ជាប់ Gubeikou នៅភាគខាងកើត និង Juyongguan នៅភាគខាងលិច ហើយជាចំណុចយុទ្ធសាស្ត្រយោធាយូរមកហើយសម្រាប់ការការពាររដ្ឋធានី។ រចនាសម្ព័នមហាកំផែងត្រូវបានថែរក្សាយ៉ាងល្អ ក៏អាចបង្កប់នូវភាពទាក់ទាញបែបបុរាណ និងមានតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌យ៉ាងជ្រាលជ្រៅ។

សូមបញ្ជាក់ថា ចាប់ខែកញ្ញានេះទៅ ជារដូវកាលដែលភ្ញៀវទេសចរណ៍ទូទាំងពិភពលោកនឹងមកលេងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតនានា នៅក្រុងប៉េកាំង។