បែកធ្លាយលោកប្រធានាធិបតី Trump បានប្រើល្បិចគេចចេញពីការធ្វើឃាដរបស់អ៊ីរ៉ង់នៅតួកគីក្នុងកិច្ចប្រជុំ NATO កាលពីខែមុន! តាមរយៈរថយន្តផ្ទុកអាហារសម្រាប់យន្តហោះ

បែកធ្លាយការពិតថា៖ អំឡុងពេលដែលប្រធានាធិបតីអាម៉េរិក Donald Trump បានហោះហើរដោយសម្ងាត់ចេញពីកិច្ចប្រជុំកំពូល NATO កាលពីខែមុននៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ដោយជិះយន្តហោះយោធាជំនួសវិញ ខណៈដែលសេតវិមានបានបង្ហាញថាប្រធានាធិបតីសាធារណរដ្ឋរូបនេះ បានហោះហើរនៅលើយន្តហោះ Air Force One នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយ The Washington Post កាលពីថ្ងៃចន្ទ។ ចំណែកកាសែត The Post វិញបាននិយាយថា ប្រតិបត្តិការនេះជាការជំរុញភ្លាមៗដោយសារមានការគំរាមកំហែងធ្វើឃាតរបស់អ៊ីរ៉ង់ប្រឆាំងនឹងលោក Trump។ ល្បិចកលនេះត្រូវបានផ្សព្វផ្សាយយ៉ាងលឿននិងជឿជាក់បាននៅពេលដែលមានអ្នកកាសែត និងបុគ្គលិកសេតវិមានស្ថិតនៅលើយន្តហោះតែមួយជាមួយលោកប្រធានាធិបតី និងនៅពេលដែលគាត់ចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ ក្រោយពីការជួបជុំគ្នាប្រចាំឆ្នាំរបស់មេដឹកនាំប្រទេស NATO។ The Post បានដកស្រង់កំណត់ចំណាំនានា ដោយមានទាំងការត្រួតពិនិត្យលើអ្នកកាសែត និងមន្ត្រីអាមេរិកម្នាក់ដែលស្ថិតក្នុងប្រតិបត្តិការធ្វើដំណើរជាមួយលោកប្រធានាធិបតីដែរ។ កន្លងទៅលោក Trump ពិតជាបានហោះហើរទៅកាន់កិច្ចប្រជុំកំពូលនៅក្នុងយន្តហោះពណ៌ក្រហម-ស និងហោះជាថ្មីជាមួយយន្តហោះ Air Force One ពណ៌ខៀវទឹកសមុទ្រវិញ ដែលជាអំណោយដោយប្រទេសកាតា ក្រោយជួសជុលឡើងវិញ។ ប៉ុន្តែមុនពេលចាកចេញពីប្រទេសតួកគី លោកបាននិយាយថាគាត់នឹងហោះហើរពាក់កណ្តាលផ្លូវត្រឡប់ទៅកាន់គេហដ្ឋានវិញតាមយន្តហោះ Air Force One ពណ៌ខៀវចាស់ជំនួស។ ហើយនៅពេលនោះលោកប្រធានាធិបតីបាននិយាយថា យន្តហោះប្រណីតថ្មីនេះកំពុងត្រូវបានហោះហើរមុនពេលលោកចាកចេញពីទីក្រុងអង់ការ៉ា ដើម្បីផ្តល់ឱកាសឱ្យកងទ័ពអាមេរិកមួយចំនួនដែលមានមូលដ្ឋាននៅភាគខាងកើតប្រទេសអង់គ្លេសពិនិត្យមើលយន្តហោះ Air Force One ថ្មីនោះវិញដែរ។ នៅទីក្រុងអង់ការ៉ា លោក Trump បានឡើងយន្តហោះ Air Force One ចាស់ ដោយមើលតាមកាមេរ៉ាទូរទស្សន៍ មុនពេលយន្តហោះត្រូវហោះទៅកាន់មូលដ្ឋានទ័ពអាកាស Royal Air Force Mildenhall នៅចក្រភពអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍របស់កាសែត The Post បន្ទាប់ពីឡើងយន្តហោះ Air Force One ចាស់រួច លោក Trump ត្រូវបានគេដឹកជញ្ជូនជាសម្ងាត់ប៉ុន្មាននាទីក្រោយមកទៅកាន់យន្តហោះតូចមួយគ្រឿង គឺយន្តហោះ Air Force C-32A តាមរយៈរថយន្តដឹកអាហារនៅអាកាសយានដ្ឋាន ដែលជាធម្មតាត្រូវបានគេប្រើប្រាស់សម្រាប់ផ្ទុកអាហារ និងសម្ភារៈផ្សេងៗទៀតប៉ុណ្ណោះ។ លោក Trump បានហោះទៅកាន់មូលដ្ឋានទ័ពអាកាស Mildenhall ដោយយន្តហោះតូចមួយគ្រឿងនោះតែម្តង។ សេតវិមានមិនបានឆ្លើយតបដោយផ្ទាល់ចំពោះសំណួរអំពីរបាយការណ៍របស់កាសែត The Post អំពីប្រតិបត្តិការសម្ងាត់ដើម្បីនាំយកលោក Trump ចេញពីប្រទេសដោយយន្តហោះទីបីឡើយ ឬល្បិចកលដ៏ស្មុគស្មាញដែលបានរាយការណ៍ដើម្បីធ្វើឱ្យវាមើលទៅហាក់ដូចជាលោកកំពុងជិះយន្តហោះ Air Force One ពណ៌ខៀវខ្ចីដែលកំពុងហោះហើរទៅកាន់មូលដ្ឋានទ័ពអាកាស Mildenhall ដូច្នោះដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ