បេះដូងសប្បុរសដើម្បីភូមិរង់ចាំ​ លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​អញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកអង្ករ២តោន​​​ មីខ្លាឃ្មុំក្រហម២០០កេស និងទឹកសុទ្ធ ២០០កេស​ឧបត្ថម្ភតាមរយៈ​​​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ានី ដើម្បីជាជំនួយសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ

កំពង់ស្ពឺ៖ នៅថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកអង្ករ២តោន​​​ មីខ្លាឃ្មុំក្រហម ២០០កេស និងទឹកសុទ្ធ ២០០កេស​​​ ឧបត្ថម្ភតាមរយៈ​​​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន​​​ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដើម្បីជាជំនួយសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ នៅទីតាំងនៅអគារ The Kampus រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានការរៀបចំកម្មវិធីបេះដូងសប្បុរសដើម្បី «ភូមិរង់ចាំ» តាមរយៈកម្មវិធីអម និងសកម្មភាពសំខាន់ៗមួយចំនួន ពិសេសការប្រកួតមិត្តភាពសប្បុរសធម៌ក្នុងគោលដៅរៃអង្គាសថវិកា សម្ភារ ចុះទៅឧបត្ថម្ភដល់ភូមិរង់ចាំផ្ទាល់តែម្ដងនៅថ្ងៃ ទី១២-១៣ ខែ កញ្ញា ឆ្នាំ២០២៦ ខាងមុខផងដែរ។