បិទវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីគ្រូបង្វឹកកម្រិត National Development Youth MAG Academy in Aerobic Level 1-2 និងបោះជំរំហ្វឹកហាត់ Training Camp ប្រចាំឆ្នាំ២០២៦

ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានអញ្ជើញជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីគ្រូបង្វឹកកម្រិតNational Development Youth MAG Academy in Aerobic Level1-2 និងបោះជំរំហ្វឹកហាត់Training Camp ប្រចាំឆ្នាំ២០២៦ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ២០រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្លឹបកីឡាកាយសម្ព័ន្ធបឋមសិក្សាសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានុំន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំព្រមទាំងសិក្ខាកាមទាំងអស់២២នាក់ និងកីឡាករ កីឡាការិនីវ័យក្មេង ៤៣នាក់ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អគ្គលេខាធិការ សហព័ន្ធបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកយកចំណេះជំនាញដែលទទួលពីគ្រូឧទ្ទេស យកទៅអនុវត្តឲ្យមានគុណតម្លៃ ជាពិសេស កីឡាករ កីឡាការិនីក្មេងៗ ទទួលបានទាំងបច្ចេកទេស និងសុខសុវត្ថិភាព ក្នុងពេលហ្វឹកហាត់។

ក្នុងនាម ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ និងរូបឯកឧត្តមផ្ទាល់ ដែលជាគ្រូឧទ្ទិសរយៈពេល៥ថ្ងៃកន្លងមកនេះ សូមអរគុណចំពោះក្រសួងអប់រំយុវជននិងកីឡា និងសូមអរគុណ លោក ស៊ឹម ព្រឹម ប្រធាន មន្ទីរអប់រំយុវជននិងកីឡាកីឡាកំពង់ឆ្នាំ និង លោកណង សារុន ប្រធានការិយាល័យខេត្តកំពង់ឆ្នាំ និងអនុប្រធានការិយាល័យស្រុកកំពង់ត្រឡាច ដោយបានផ្តល់កិច្ចសហយ៉ាងកក់ក្តៅបំផុត ជាមួយក្រុមការងារ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ។

យោងតាមរបាយការណ៍ របស់គណៈគ្រប់គ្រងវគ្គ បានឲ្យដឹងថា ឆ្លងតាមការសិក្សាអស់រយៈពេល៥ថ្ងៃ នៃវគ្គបណ្តុះបណ្តាលនេះ ជាលទ្ធផលសិក្ខាកាមទទួលបានបច្ចេកទេសថ្មី គរុកោសល្យទំនើប និងបទពិសោធន៍អនុវត្តជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាពបង្វឹក វិធីសាស្ត្រចលនា ការរៀបចំមេរៀនកីឡាកាយសម្ព័ន្ធជារបៀបស្តង់ដារ ភាពបត់បែន (Flexibility) កម្លាំងសាច់ដុំ (Strength) តុល្យភាព (Balance) និងបច្ចេកទេសការពារសុវត្ថិភាពពេលហ្វឹកហាត់ក្បាច់ ដោយនេះមានសិក្ខាកាម២២នាក់ នារី៧នាក់ ដោយទទួលបានលទ្ធផល និទ្ទេសល្អ ចំនួន១៣នាក់ សើ្ម៥៩.០៩%និទ្ទេសបង្គួរចំនួន៥នាក់ ស្មើ២២.៧២% និទ្ទេសមធ្យមចំនួន៤នាក់ ស្មើ១៨.១៨% ៕