បន្តពង្រឹងវត្តមានក្នុងទីផ្សារថាមពលថ្មីរបស់កម្ពុជា BYD បង្ហាញរថយន្តSUV អគ្គិសនីសុទ្ធបើកបរបានឆ្ងាយ និងរថយន្តភីកអាប់ Super Hybrid ផលិតនៅកម្ពុជា
ភ្នំពេញ៖ BYD Cambodia បានប្រកាសដាក់លក់រថយន្តម៉ូដែលថ្មី២ម៉ូឌែល នៅមជ្ឈមណ្ឌល BYD & Denza Flagship Center របស់ក្រុមហ៊ុន Harmony iCAR Cambodia ក្រោមវត្តមានចូលរួមពីប្រព័ន្ធផ្សព្វផ្សាយក្នុងវិស័យរថយន្ត ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើន ដើម្បីធ្វើជាសាក្សីនៃការសម្ភោធដាក់លក់រថយន្ត BYD Sealion 5 EV រថយន្ត SUV អគ្គិសនីសម្រាប់គ្រួសារ និង BYD Shark 6 Advanced រថយន្តភីកអាប់ Plug-in Hybrid ដែលដំឡើងនៅកម្ពុជាជាលើកដំបូង។
រថយន្តទាំងពីរនេះ អាចឆ្លើយតបតាមតម្រូវការប្រើប្រាស់គ្រប់ស្ថានភាព ចាប់ពីការធ្វើដំណើរប្រចាំថ្ងៃរបស់គ្រួសារ ការដឹកជញ្ជូន ការងារសំណង់ រហូតដល់ការបើកបរ off-road ។ ដោយផ្អែកលើ បច្ចេកវិទ្យាថាមពលថ្មីដែលអភិវឌ្ឍដោយ BYD និងសមត្ថភាពផលិតក្នុងស្រុកនៅរោងចក្រខេត្តព្រះសីហនុ។ រថយន្តទាំងពីរនេះនឹងផ្តល់ជូនជម្រើសធ្វើដំណើរបៃតងដែលមានតម្លៃសមរម្យ និងជំរុញការផ្លាស់ប្តូរទៅកាន់រថយន្តអគ្គិសនីនៅកម្ពុជា។
រថយន្តថ្មីពីរម៉ូឌែលរបស់ BYD ចូលទីផ្សារកម្ពុជា Sealion 5 EV និងShark 6 Advanced បើកលក់ជាផ្លូវការ
ភ្នំពេញ៖ BYD Cambodia បានប្រកាសដាក់លក់រថយន្តម៉ូដែលថ្មី២ម៉ូឌែល នៅមជ្ឈមណ្ឌល BYD & Denza Flagship Center របស់ក្រុមហ៊ុន Harmony iCAR Cambodia ក្រោមវត្តមានចូលរួមពីប្រព័ន្ធផ្សព្វផ្សាយក្នុងវិស័យរថយន្ត ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើន ដើម្បីធ្វើជាសាក្សីនៃការសម្ភោធដាក់លក់រថយន្ត BYD Sealion 5 EV រថយន្ត SUV អគ្គិសនីសម្រាប់គ្រួសារ និង BYD Shark 6 Advanced រថយន្តភីកអាប់ Plug-in Hybrid ដែលដំឡើងនៅកម្ពុជាជាលើកដំបូង។ រថយន្តទាំងពីរនេះ អាចឆ្លើយតបតាមតម្រូវការប្រើប្រាស់គ្រប់ស្ថានភាព ចាប់ពីការធ្វើដំណើរប្រចាំថ្ងៃរបស់គ្រួសារ ការដឹកជញ្ជូន ការងារសំណង់ រហូតដល់ការបើកបរ off-road ។ ដោយផ្អែកលើ បច្ចេកវិទ្យាថាមពលថ្មីដែលអភិវឌ្ឍដោយ BYD និងសមត្ថភាពផលិតក្នុងស្រុកនៅរោងចក្រខេត្តព្រះសីហនុ។ រថយន្តទាំងពីរនេះនឹងផ្តល់ជូនជម្រើសធ្វើដំណើរបៃតងដែលមានតម្លៃសមរម្យ និងជំរុញការផ្លាស់ប្តូរទៅកាន់រថយន្តអគ្គិសនីនៅកម្ពុជា។
លោក ដេននី ចាន់ នាយកប្រតិបត្តិការផ្នែកលក់រថយន្ត BYD អាស៊ីប៉ាស៊ីហ្វិក សាខាកម្ពុជា បានបង្ហាញនូវចំណុចសំខាន់នៃព្រឹត្តិការណ៍នេះ គឺការប្រកាសតម្លៃផ្លូវការដែលមានភាពប្រកួតប្រជែងខ្ពស់ តម្លៃលក់សមរម្យស្របជាមួយសមត្ថភាព និងបានកំណត់ស្តង់ដារតម្លៃថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ទីផ្សាររថយន្តថាមពលថ្មីនៅកម្ពុជា។
BYD Sealion 5 EV ជារថយន្ត SUV អគ្គិសនីសុទ្ធដែលផ្តោតលើការធ្វើដំណើររបស់គ្រួសារ ដោយមានចម្ងាយបើកបរអគ្គិសនីឆ្ងាយ និងតម្លៃត្រឹមតែ 23,800 ដុល្លារអាមេរិក ដែលអនុញ្ញាតឱ្យ គ្រួសារកម្ពុជាទូទៅ អាចក្លាយជាម្ចាស់រថយន្តអគ្គិសនីបានយ៉ាងងាយស្រួល។ រថយន្តនេះអាចបើកបរបានរហូតដល់ 520 គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង ព្រមទាំងបំពាក់ដោយកាប៊ីនធំទូលាយ ប្រព័ន្ធកាប៊ីនឆ្លាតវៃ ទំនើប និងមានមុខងារសុវត្ថិភាពដ៏ពេញលេញ។ វាក៏មានមុខងារ ជំនួយចតរថយន្តឆ្លាតវៃ ដែលជួយឱ្យការចតរថយន្តនៅក្នុងទីក្រុងកាន់តែងាយស្រួល និងមានភាពច្បាស់លាស់ រថយន្តនេះបានជួយកាត់បន្ថយចំណាយយ៉ាងច្រើន ក្នុងការធ្វើដំណើរសម្រាប់គ្រួសារកម្ពុជា។ ចំណែក BYD Shark 6 Advanced គឺជារថយន្តភីកអាប់ Plug-in Hybrid លំដាប់កំពូល ដែលត្រូវបានដំឡើងនៅកម្ពុជា (CKD)។ រថយន្តនេះបំពាក់ដោយប្រព័ន្ធ DM Super Hybrid របស់ BYD ដែលផ្តល់នូវ ថាមពលខ្លាំង កម្លាំងអតិបរមារហូតដល់ 541 HP និងអាចបង្កើនល្បឿនពី 0–100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹម 5.7 វិនាទី។ វារួមបញ្ចូលទាំងសមត្ថភាពបង្កើនល្បឿនដ៏ល្អឥតខ្ចោះ កម្លាំងបើកបរ off-road ខ្លាំង និងការប្រើប្រាស់ថាមពលទាប។ រថយន្តនេះ អាចប្រើប្រាស់បានច្រើនមុខងារ មិនថាសម្រាប់ដឹកទំនិញ អាជីវកម្ម ការធ្វើដំណើរប្រចាំថ្ងៃ ឬការបោះជំរំក្រៅផ្ទះ។ រថយន្តនេះមានតម្លៃកាន់តែសមរម្យ ហើយថ្លៃចំណាយប្រើប្រាស់រយៈពេលវែងទាបជាងរថយន្តភីកអាប់ប្រើប្រេងឥន្ធនៈ។
លោក នាយកប្រតិបត្តិ បានបង្ហាញយ៉ាងលម្អិតអំពីយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់ BYD ក្នុងការពង្រឹងវត្តមាននៅទីផ្សារកម្ពុជារយៈពេលវែង។ BYD ប្រកាន់ខ្ជាប់នូវ ទស្សនវិជ្ជា «បច្ចេកវិទ្យាជាស្នូល នវានុវត្តន៍ជាទុន» ដោយបានអភិវឌ្ឍបច្ចេកវិទ្យាស្នូលដោយខ្លួនឯង រួមមាន Blade Battery, e-Platform, DM Super Hybrid និង កាប៊ីនឆ្លាតវៃ។
ក្នុងឱកាស TVET DAY ឆ្នាំនេះ ក្រុមហ៊ុន BYD និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះ MoU ដើម្បីរួមគ្នាបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញរថយន្តថាមពលថ្មី និងរៀបចំការបណ្តុះបណ្តាល ជំនាញ បច្ចេកទេសជាប្រចាំ។
BYD បានវិនិយោគទឹកប្រាក់ 6 លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលគ្រឿងបន្លាស់ដ៏ធំមួយនៅកម្ពុជា ដែលគ្រោងដាក់ឱ្យដំណើរការក្នុងឆ្នាំ 2026។ មជ្ឈមណ្ឌលនេះនឹងមានអត្រាផ្គត់ផ្គង់គ្រឿងបន្លាស់រហូតដល់ 99% ដោយអាចដឹកជញ្ជូនគ្រឿងបន្លាស់នៅក្នុងរាជធានីភ្នំពេញ និងទៅកាន់បណ្តាខេត្តបានលឿន ដើម្បីជួយដោះស្រាយតម្រូវការជួសជុលនិងថែទាំរថយន្តរបស់អតិថិជនបានយ៉ាងឆាប់រហ័ស៕
បានបង្ហាញនូវចំណុចសំខាន់នៃព្រឹត្តិការណ៍នេះ គឺការប្រកាសតម្លៃផ្លូវការដែលមានភាពប្រកួតប្រជែងខ្ពស់ តម្លៃលក់សមរម្យស្របជាមួយសមត្ថភាព និងបានកំណត់ស្តង់ដារតម្លៃថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ទីផ្សាររថយន្តថាមពលថ្មីនៅកម្ពុជា។
BYD Sealion 5 EV ជារថយន្ត SUV អគ្គិសនីសុទ្ធដែលផ្តោតលើការធ្វើដំណើររបស់គ្រួសារ ដោយមានចម្ងាយបើកបរអគ្គិសនីឆ្ងាយ និងតម្លៃត្រឹមតែ 23,800 ដុល្លារអាមេរិក ដែលអនុញ្ញាតឱ្យ គ្រួសារកម្ពុជាទូទៅ អាចក្លាយជាម្ចាស់រថយន្តអគ្គិសនីបានយ៉ាងងាយស្រួល។ រថយន្តនេះអាចបើកបរបានរហូតដល់ 520 គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង ព្រមទាំងបំពាក់ដោយកាប៊ីនធំទូលាយ ប្រព័ន្ធកាប៊ីនឆ្លាតវៃ ទំនើប និងមានមុខងារសុវត្ថិភាពដ៏ពេញលេញ។ វាក៏មានមុខងារ ជំនួយចតរថយន្តឆ្លាតវៃ ដែលជួយឱ្យការចតរថយន្តនៅក្នុងទីក្រុងកាន់តែងាយស្រួល និងមានភាពច្បាស់លាស់ រថយន្តនេះបានជួយកាត់បន្ថយចំណាយយ៉ាងច្រើន ក្នុងការធ្វើដំណើរសម្រាប់គ្រួសារកម្ពុជា។
ចំណែក BYD Shark 6 Advanced គឺជារថយន្តភីកអាប់ Plug-in Hybrid លំដាប់កំពូល ដែលត្រូវបានដំឡើងនៅកម្ពុជា (CKD)។ រថយន្តនេះបំពាក់ដោយប្រព័ន្ធ DM Super Hybrid របស់ BYD ដែលផ្តល់នូវ ថាមពលខ្លាំង កម្លាំងអតិបរមារហូតដល់ 541 HP និងអាចបង្កើនល្បឿនពី 0–100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹម 5.7 វិនាទី។ វារួមបញ្ចូលទាំងសមត្ថភាពបង្កើនល្បឿនដ៏ល្អឥតខ្ចោះ កម្លាំងបើកបរ off-road ខ្លាំង និងការប្រើប្រាស់ថាមពលទាប។ រថយន្តនេះ អាចប្រើប្រាស់បានច្រើនមុខងារ មិនថាសម្រាប់ដឹកទំនិញ អាជីវកម្ម ការធ្វើដំណើរប្រចាំថ្ងៃ ឬការបោះជំរំក្រៅផ្ទះ។ រថយន្តនេះមានតម្លៃកាន់តែសមរម្យ ហើយថ្លៃចំណាយប្រើប្រាស់រយៈពេលវែងទាបជាងរថយន្តភីកអាប់ប្រើប្រេងឥន្ធនៈ។
លោក នាយកប្រតិបត្តិ បានបង្ហាញយ៉ាងលម្អិតអំពីយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់ BYD ក្នុងការពង្រឹងវត្តមាននៅទីផ្សារកម្ពុជារយៈពេលវែង។ BYD ប្រកាន់ខ្ជាប់នូវ ទស្សនវិជ្ជា «បច្ចេកវិទ្យាជាស្នូល នវានុវត្តន៍ជាទុន» ដោយបានអភិវឌ្ឍបច្ចេកវិទ្យាស្នូលដោយខ្លួនឯង រួមមាន Blade Battery, e-Platform, DM Super Hybrid និង កាប៊ីនឆ្លាតវៃ។
ក្នុងឱកាស TVET DAY ឆ្នាំនេះ ក្រុមហ៊ុន BYD និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះ MoU ដើម្បីរួមគ្នាបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញរថយន្តថាមពលថ្មី និងរៀបចំការបណ្តុះបណ្តាល ជំនាញ បច្ចេកទេសជាប្រចាំ។
BYD បានវិនិយោគទឹកប្រាក់ 6 លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលគ្រឿងបន្លាស់ដ៏ធំមួយនៅកម្ពុជា ដែលគ្រោងដាក់ឱ្យដំណើរការក្នុងឆ្នាំ 2026។ មជ្ឈមណ្ឌលនេះនឹងមានអត្រាផ្គត់ផ្គង់គ្រឿងបន្លាស់រហូតដល់ 99% ដោយអាចដឹកជញ្ជូនគ្រឿងបន្លាស់នៅក្នុងរាជធានីភ្នំពេញ និងទៅកាន់បណ្តាខេត្តបានលឿន ដើម្បីជួយដោះស្រាយតម្រូវការជួសជុលនិងថែទាំរថយន្តរបស់អតិថិជនបានយ៉ាងឆាប់រហ័ស៕






