បណ្ឌិត តូច ប៉ូលីវ៉ា : ជួយជំរុញ និងប្រើប្រាស់ App NoDrug គឺជួយខ្លួនឯង គ្រួសារលោកអ្នកនឹងមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន

កំពង់ស្ពឺ : ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរោង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រឿងញៀនខេត្តកំពង់ស្ពឺ ថ្លែងបែបនេះក្នុងខណ:ដែលលោកក្នុងនាម បណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ ដឹកនាំបញ្ជារការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺនាឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះ បណ្ឌិត តូច ប៉ូលីវ៉ា បានមានប្រសាសន៍ថា ប្រព័ន្ធបច្ចេកវិទ្យាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅលើទូរសព្ទដៃគឺApp NoDrug ពិតជាផ្ដល់នូវប្រសិទ្ធិភាពបទល្មើសគ្រឿងញៀនមានការថយចូលនិងជាមធ្យោបាយដល់ប្រជាពលរដ្ឋក្នុងការស្វែងយល់ពីបញ្ហាគ្រឿងញៀនសម្រាប់អប់រំគ្រួសារ ក៏ដូចជាការតភ្ជាប់រវាងប្រជាពលរដ្ឋទៅនឹងអាជ្ញាធរមានសមត្ថកិច្ចដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន រួមគ្នាក៊រាយការណ៍យកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ អនាមិគគ្មានអត្តសញ្ញាណមានសុវត្ថិភាពចំពោះអ្នករាយការណ៍១០០%។

ជាមួយគ្នានេះ បណ្ឌិត តូច ប៉ូលីវ៉ា មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា គ្រប់គ្នាត្រូវតែជួយជំរុញនិងប្រើប្រាស់App NoDrug ព្រោះថាការជំរុញនិងប្រើប្រាស់បាននូវApp NoDrug គឺជួយខ្លួនឯង គ្រួសារលោកអ្នកនឹងមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន ។