បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងប្រជែងជ្រើសរើស សិស្សសារការី ជំនាន់ទី៥ ដំណាក់កាលវិញ្ញាសាសរសេរ

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងប្រជែងជ្រើសរើស សិស្សសារការី ជំនាន់ទី៥ ដំណាក់កាលវិញ្ញាសាសរសេរ …
ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញបើកវិញ្ញាសាសរសេរ ក្នុងការប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៥ ដំណាក់កាលវិញ្ញាសាសរសេរ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ ក្រសួងយុត្តិធ៌ម បានមានប្រសាសន៍ថា វិញ្ញាសារប្រឡងនៃការប្រឡងប្រជែងនេះគឺត្រូវបានរៀបចំឡើងកាលពីម្សិលមិញ ដឹកនាំផ្ទាល់ដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជាមួយក្រុមគណៈកម្មាធិការចេញវិញ្ញាសារ ហើយការធ្វើវិញ្ញាសារនេះទៀតសោធន៍ គឺមានការអញ្ជើញចូលរួមអង្កេតការពី អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានានៅតម្លាភាពនៃដំណើរការរៀបចំវិញ្ញាសារថាពុំមាននណាម្នាក់អាចយកវិញ្ញាសារនេះចេញបានទេ។ ហើយវិញ្ញាសានេះគឺមានការចុះហត្ថលេខាពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងគណៈកម្មាធិការ ហើយត្រូវបិទជិតក្នុងប្រអប់។ ឯកឧត្តមបន្តទៀតថា ចំពោះការប្រឡងនាពេលនេះគឺបេក្ខជនទាំងអស់ ត្រូវប្រឹងប្រែងក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លូនអោយអស់ពីសមត្ថភាព ព្រោះការប្រឡងប្រជែងមិនមែនគ្រាន់តែចេះគឺជាប់នោះទេ តែអ្នកដែលមានសមត្ថភាពជាងគេទើបជាប់ ដូចនេះសូមបេក្ខជនទាំងអស់ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ព្រោះការប្រឡងប្រជែងនេះគឺមានបេក្ខជនសរុបទាំងអស់ជិត៣០០នាក់ ដែលបានមកដាក់ពាក្យប្រឡង។ ហើយការជ្រើសរើសបេក្ខជនជាប់នោះគឺយកតែ៧៥នាក់ ក្នុងដំណាក់កាលប្រឡងប្រជែងវិញ្ញាសាសរសេរ ដើម្បីបន្តទៅវិញ្ញាសាសួរផ្ទាល់មាត់។
ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ថា ត្រូវបង្ហាញសមត្ថភាព និងជឿជាក់លើខ្លួនអែងថា ក្នុងចំណោមបេក្ខជនទាំងអស់ គឺយើងត្រូវចេះជាងគេ ដូចនេះយើងត្រូវប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្ន ព្យាយាមសរសេរឱ្យបានល្អ ធ្វើអោយដល់ទីបញ្ចប់ និងប្រើឱ្យអស់លទ្ធភាពដែលយើងមាន ដើម្បីឱ្យការប្រឡងនេះទទួលបាននូវជោគជ័យ៕