នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់សារសំខាន់លើចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា-វៀតណាម ដែលមានមូលដ្ឋានលើ “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។ ចំណងមិត្តភាពនេះ បាននាំឲ្យសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវិស័យសំខាន់ៗជាច្រើន ដែលផ្តល់ផលវិជ្ជមានដល់ប្រជាជនទាំងពីរ។

ជាលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

On the afternoon of 9 December 2025, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, co-chaired the 21st Meeting of the Cambodia-Viet Nam Joint Commission on Economic, Cultural, Scientific and Technological Cooperation (JCBC) with His Excellency Le Hoai Trung, Minister of Foreign Affairs of the Socialist Republic of Viet Nam, in Siem Reap, Cambodia.

His Excellency the Deputy Prime Minister underscored the great importance of the longstanding friendship between Cambodia and Viet Nam, which is founded on the principles of “Good Neighborliness, Traditional Friendship, Comprehensive Cooperation, and Long-lasting Stability.” This friendship has brought about significant achievements in socio-economic development and many other key sectors, yielding positive outcomes for the peoples of both countries.

As a fruitful outcome, both sides signed the Agreed Minutes of the 21st Meeting of the Cambodia-Viet Nam Joint Commission on Economic, Cultural, Scientific, and Technological Cooperation.

🇰🇭🇻🇳

#Cambodia #VietNam