និយ័តករមូលបត្រកម្ពុជាបានរៀបចំ សិក្ខាសាលា ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជាបានរៀបចំ សិក្ខាសាលា ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ ក្រោមវត្តមានឯកឧត្ដមបណ្ឌិត នៀ សុផន សាកលវិទ្យាធិការរង តំណាងឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា ព្រមទាំងសិស្សនិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
សិក្ខាសាលាការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ គឺជាគ្រឹះ សម្រាប់ទីផ្សារមូលបត្រដែលមានសុវត្ថិភាព ប្រកបដោយ ទំនុកចិត្ត និងមានសក្តានុពលអភិវឌ្ឍន៍ និងបង្កើនការយល់ដឹង ចែករំលែក ព័ត៌មាន បទពិសោធន៍ និង ក្របខណ្ឌគតិយុត្ត ពាក់ព័ន្ធនឹងវិស័យមូលបត្រ ដែលជាឧបករណ៍ ហិរញ្ញវត្ថុថ្មីមួយ សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ សំដៅ សហការផ្សព្វផ្សាយជាលក្ខណៈចម្រុះជាពិសេស សម្រាប់ សិស្សនិស្សិត ដើម្បីយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពអាជីវកម្មមូលបត្រត្រឹមត្រូវ តាមច្បាប់ និងសកម្មភាពអាជីវកម្ម មូលបត្រដែលខុសច្បាប់ ដែលអាច ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ប្រយោជន៍សាធារណៈ និងខាតបង់ថវិការបស់ បងប្អូនប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគខុសច្បាប់ ណាមួយជាយថាហេតុ។
ថ្លែងក្នុងសិក្ខាសាលានេះឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា បានឲដឹងថា និយ័តករមូលបត្រកម្ពុជាបានមាប្រសាសន៍ថា សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច គឺជាសាកលវិទ្យាល័យដែលមានចក្ខុវិស័យខ្ពស់ ក្នុងការអប់រំ និងតម្រង់ទោសដល់សិស្សនិស្សិតទាំងអស់។ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) គឺជាអាជ្ញាធរដែលមានតួនាទីគ្រប់គ្រង និងត្រួត ពិនិត្យលើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យ វិស័យនេះចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការកៀរគរមូលធន ពីសាធារណជន ឬអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ការ វិនិយោគនៅកម្ពុជា។
ជាក់ស្តែង ន.ម.ក. បានពិនិត្យឃើញថា មានសកម្មភាពនៃការផ្សព្វផ្សាយតាមរយៈប្រព័ន្ធ ផ្សព្វផ្សាយ ការដើរកៀរគរ និងការរៀបចំសិក្ខាសាលានានា ដើម្បីទាក់ទាញឱ្យសាធារណជនធ្វើ ការជួញដូរលើឧបករណ៍និស្សន្ទ ដូចជា ជួញដូរលើហាងឆេងមាស ហាងឆេងរូបិយបណ្ណ ជាដើម ឬប្រមូលមូលនិធិ វិភាគទានពីសាធារណជន ហើយគ្រប់គ្រងមូលនិធិទាំងនោះ ដើម្បីប្រើប្រាស់ ក្នុងការវិនិយោគក្នុងគម្រោងវិនិយោគណាមួយ ហើយសន្យាផ្តល់ដល់អ្នក វិនិយោគទាំងនោះវិញ នូវផលកម្រៃហិរញ្ញវត្ថុ ឬផលកម្រៃផ្សេងៗ ដែលសកម្មភាពទាំងនេះជាប្រតិបត្តិការពាក់ព័ន្ធនឹង វិស័យមូលបត្រ។
ក្នុងនាមនិយ័តករមូលបត្រកម្ពុជា និងក្នុងនាមឯកឧត្ដមផ្ទាល់ នឹងសហការជាមួយសាកល វិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីចូលរួមជួយផ្សព្វផ្សាយឱ្យកាន់តែ ទូលំទូលាយពីវិស័យមូលបត្រនៅកម្ពុជា ដែលជាកតាលិករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ ព្រមទាំងសហការផ្សព្វផ្សាយដល់និស្សិត និងប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ អាជីវកម្មក្នុងវិស័យមូលបត្រដែលគ្មានការអនុញ្ញាត ឬអាជ្ញាបណ្ណ ក្នុងគោលដៅការពារសាធារណៈ និង សង្គមជាតិទាំងមូល៕