នាវាទេសចរណ៍ឈ្មោះ VIKING ORION ចូលចតនៅ កំពង់ផែស្វយត័ ក្រុងព្រះសីហនុ ដើម្បីទស្សនា ប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ !

ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៦,៨០ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយត័ ក្រុងព្រះសីហនុ (ក.ស.ស. )

ដោយសុវត្ថិភាព ក្នុងគោល បំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៧១ នាក់ (ស្រី ១១៣ នាក់) មាន ៤១ សញ្ជាតិ  និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨១៤ នាក់ (ស្រី ៤២៨ នាក់)  មាន ១៥ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦០៧ នាក់) និងកាណាដា (៧៩ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៤:០០ នាទី នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រភព: Sihanoukville Autonomous Port (PAS)