នាវាទេសចរណ៍ឈ្មោះ DOULOS HOPE សញ្ជាតិ MALIA បានចូលចតនៅ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២៧ ថ្ងៃ

នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃចន្ទ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ DOULOS HOPE សញ្ជាតិ MALIA ដែលមានប្រវែងបណ្តោយ ៨៥,២០ ម៉ែត្រ ប្រវែងទទឹង ១៦,៥២ ម៉ែត្រ ជម្រៅ ៣,៨ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២៧ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសម៉ាឡេស៊ី។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៩៧ នាក់ (ស្រី ៥៤ នាក់) មាន ៣៧ សញ្ជាតិ។ នាវាទេសចរណ៍នេះនឹងចាកចេញទៅប្រទេសថៃ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

 

Credit to :Sihanoukville Autonomous Port (PAS