នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញគោរពវិញ្ញាណក្ខន្អអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊ើបការណ៍ វរសេនាតូច៣៩២

នៅថ្ងៃទី ១១ ខែមិថុនា ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊ើបការណ៍ វរសេនាតូច៣៩២ ដែលបានទទួលមរណភាព ដោយរោគាពាធក្នុងពេលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ បូរណភាពទឹកដី និងអធិបតេយ្យភាពកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៦:២៥នាទីព្រឹក។

ការបាត់បង់អនុសេនីយ៍ត្រី សោ វុទ្ធី គឺជាការបាត់បង់ឳពុក ស្វាមី កូន ប្រកបដោយព្រហ្មវិហារធម៌ ជាពិសេសជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន នៃកងយោធពលខេមរភូមិន្ទ។

ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូ បាននាំយកថវិកាចំនួន ៤០លានរៀល និងការចូលរួមរំលែកទុក្ខពីសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត មកជូនដល់ក្រុមគ្រួសារសព។