នាយទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស រួមនឹងនាយទាហានរង ពលទាហានការពារផ្ទាល់ ព្រមទាំងសប្បុរសជននានា តំណាង ឯកឧត្តមឧត្តមសេនីយ៍ឯក ចៅ តុល នាំយកថវិកា និងសំភារៈប្រើប្រាស់ មកប្រគល់ជូន នៅទីបញ្ជាការដ្ឋានអង្គរក្ស ខេត្តព្រះវិហារ

នាយទាហាន នាយទាហារង នៃបញ្ជាការដ្ឋានអង្គរក្ស តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ចៅ តុល នាយករងខុទ្ធការល័យសម្តេចធិបតី និងជាមេបញ្ជាការរងទី១ បញ្ជាការដ្ឋានអង្គរក្ស ទទួលបន្ទុកកងអនុសេនាធំការពារផ្ទាល់ រួមនឹងនាយទាហាន ពលទាហានការពារផ្ទាល់ ព្រមទាំងសប្បុរសជនមួយចំនួនផងដែរ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមកប្រគល់ ជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការដ្ឋានអង្គរក្ស ខេត្តព្រះវិហារ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រាប លីណា ជំនួសមុខឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ឯកឧត្តមឧត្តមសេនីយ៍ឯក ចៅ តុល នាយករងខុទ្ធការល័យសម្តេចធិបតី និងជាមេបញ្ជាការរងទី១បញ្ជាការដ្ឋានអង្គរក្ស ទទួលបន្ទុកកងអនុសេនាធំការពារផ្ទាល់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការគោរព កោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជា ក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ ការកំពុងបំពេញបេសកកម្ម នៅតាមខ្សែបន្ទាត់ព្រំដែន ក៏ដូចជាកងទ័ពជួរមុខទាំងអស់ ដែលកំពុងឈរជើង នៅតាមខ្សែ បន្ទាត់ព្រំដែន យ៉ាងអង់អាចក្លាហានហ៊ាន ធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងកម្លាំងកាយចិត្ត និងអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិអង្គរដ៏បវរនៃយើង នាយទាហាន ពលទាហានការពារផ្ទាល់ និងសប្បុរសជនទាំងអស់ ដែលមានវត្តមាននៅទីនេះ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឹងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយគោរពតាមច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់ និងសូមគាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រកាសគាំទ្រនូវរាល់ចំណាត់ ការរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។
វត្តមានរបស់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិក្រោយ នៅពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់នាយទាហាន ពលហានទាំងអស់ ចំពោះនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានអង្គរក្ស ដែលទទួលភារកិច្ចពីសម្តេចប្រមុខរាជរដ្ឋាភិបាល ក្នុងការលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត ក្នុងការការពារបូរណភាពទឹកដី សន្តិសុខជាតិ និងសុខសន្តិភាពជូនប្រជាជន។ កាយវិការនេះគឺជាការលើកទឹកចិត្ត និងពង្រឹងស្មារតីដ៏សំខាន់សម្រាប់កងយោធពលខេមរភូមិន្ទ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្មនៅតាមបណ្តោយព្រំដែន។
សូមបញ្ចាក់ថា នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានអង្គរក្ស ដែលមានវត្តមាននៅពេលនេះ រួមមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រាប លីណា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រួល សុខជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន សុខ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុខ: ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន ស៊ន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុត សុខុន ឯកឧត្តម និងឧត្តមសេនីយ៍ឯក វុច វរះ ជាតំណាង ឯកឧត្តមឧត្តមសេនីយ៍ឯក ចៅ តុល បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មកប្រគល់ ជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការដ្ឋានអង្គរក្ស ខេត្តព្រះវិហារ មានការអញ្ជើញចូលរួម ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជារងនៃកងយោធពលខេមរៈភូមិន្ទ និងជាបញ្ជាការកងអង្គរក្ស អំណោយយកមកប្រគល់ជូន រួមមានថវិកា ១១០លានរៀល២០ម៉ឺនរៀល អង្ករ ៤ ៨០០គីឡូក្រាម ព្រមទាំងគ្រឿងហូបចុកមួយចំនួនផងដែរ ៕