នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបង្ហាញរបាយការណ៍នៃការបង្រ្កាបបទល្មើសនៅតំបន់កាំពី ថាមានការថយចុះ នៅរយៈពេល៥ខែ ក្នុងឆ្នាំ២០២៥

ខេត្តស្វាយរៀង÷ថ្លែងនៅក្នុងកម្មវិធីជួបសំណេះ សំណាលជាមួយឆ្មាំទន្លេកាំពី ដែលដឹកនាំដោយ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងជាប្រធានឆ្មាំអភិរក្សសត្វផ្សោតទន្លេមេគង្គប្រចាំខេត្តក្រចេះ បានបង្ហាញរបាយការណ៍នៃការបង្រ្កាបបទល្មើស ការពារអភិរក្សសត្វផ្សោតនៅតំបន់កាំពី ថាមានការថយចុះ នៅរយៈពេល៥ខែ ក្នុងឆ្នាំ២០២៥ បើធៀបនឹងកាលពី៥ខែមុនក្នុងឆ្នាំ២០២៤ កន្លងទៅនេះ។
លោកនាយខណ្ឌរដ្ឋបាលជលផលក្រចេះ បញ្ជាក់ថា តំបន់គ្រប់គ្រងការពារផ្សោតនេះ មានប្រវែង៨៥ គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង មកខេត្តក្រចេះ ដែលក្នុងនោះមានឆ្មាំទន្លេសរុបចំនួន៤៤រូប កំពុងឈរជើងអភិរក្សជីវចម្រុះ ការពារសត្វផ្សោត ដោយទទួលបានការគាំទ្រពីរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រដ្ឋបាលជលផល អាជ្ញាធរខេត្ត និងអង្គការ WWF-កម្ពុជា។
លោក ម៉ុក ពន្លក បានលើកឡើងពីការបង្ក្រាបបទល្មើស ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ រួមមាន៖ បង្រ្កាបបានទូកម៉ាស៊ីនចំនួន ០៣គ្រឿង អាំងវ័កទ័រឆក់ត្រីចំនួន ៣០ គ្រឿង អាគុយ ០២គ្រឿង ភ្ជាប់ដោយខ្សែភ្លើងចំនួន៥០ ម៉ែត្រ ដកហូតមងសន្ទូចរនង១៣៦ខ្សែ ហើយចេញលិខិតកោះហៅអ្នកឆក់ខុសច្បាប់បានចំនួន ១៧ករណី និងបានអប់រំអ្នកនេសាទចំនួន ៣១នាក់។
នៅចំពោះមុខអង្គពិធីសំណេះសំណាល លោក ម៉ុក ពន្លក ក៏ដូចជាឆ្មាំអភិរក្សសត្វផ្សោតទន្លេមេគង្គប្រចាំខេត្តក្រចេះ ទាំងអស់បានលើកឡើង ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិរក្សធនធានជលផល និងជីវៈចម្រុះ ជាពិសេសសត្វផ្សោត ដែលជាធនធានរតនសម្បត្តិរបស់ជាតិ ដោយធ្វើយ៉ាងណាទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ឱ្យបានជាអតិបរមា ដើម្បីធានានិរន្តរភាពសត្វផ្សោតក្នុងទន្លេមេគង្គឱ្យឋិតថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕
ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបង្ហាញរបាយការណ៍នៃការបង្រ្កាបបទល្មើសនៅតំបន់កាំពី ថាមានការថយចុះ នៅរយៈពេល៥ខែ ក្នុងឆ្នាំ២០២៥
ខេត្តក្រចេះ÷ថ្លែងនៅក្នុងកម្មវិធីជួបសំណេះ សំណាលជាមួយឆ្មាំទន្លេកាំពី ដែលដឹកនាំដោយ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងជាប្រធានឆ្មាំអភិរក្សសត្វផ្សោតទន្លេមេគង្គប្រចាំខេត្តក្រចេះ បានបង្ហាញរបាយការណ៍នៃការបង្រ្កាបបទល្មើស ការពារអភិរក្សសត្វផ្សោតនៅតំបន់កាំពី ថាមានការថយចុះ នៅរយៈពេល៥ខែ ក្នុងឆ្នាំ២០២៥ បើធៀបនឹងកាលពី៥ខែមុនក្នុងឆ្នាំ២០២៤ កន្លងទៅនេះ។