នាយករដ្ឋមន្ត្រីថៃធ្វើទស្សនកិច្ចផ្លូវការជាលើកដំបូងនៅទីក្រុងហាណូយខណៈដែលតម្លៃពាណិជ្ជកម្មថៃនិងវៀតណាមកើនជាង២០ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤

វៀតណាម និងប្រទេសថៃបានកំពុងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូតកម្រិតខ្ពស់បំផុតនៅថ្ងៃសុក្រនេះ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ទៅកាន់ប្រទេសសមាជិកអាស៊ានជាមួយគ្នាគឺសាធារណរដ្ឋសង្គមនិយមវៀតណាម។ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយត្រូវបានប្រកាសឡើង បន្ទាប់ពីជំនួបរបស់លោកស្រី Paetongtarn ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ បន្ទាប់ពីពីពិធីស្វាគមន៍នៅវិមានប្រធានាធិបតី លោក ស្រី Paetongtarn និងលោក Pham Minh Chinh បានធ្វើជាសហប្រធានក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមថៃ-វៀតណាមលើកទី៤ ដែលជាវេទិកាមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមានសន្តិសុខ ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកស្រី Paetongtarn ទៅកាន់ប្រទេសវៀតណាមក្នុងឋានៈជានាយករដ្ឋមន្ត្រីថៃ។ លោកស្រីក៏គ្រោងនឹងជួបជាមួយប្រធានាធិបតីកុម្មុយនិស្តវៀតណាមដែរគឺលោក To Lam ប្រធានរដ្ឋ Luong Cuong និងចុងក្រោយនឹងចូលរួមវេទិកាធុរកិច្ចជាមួយនឹងលោក Pham Minh Chinh មុនពេលបញ្ចប់ដំណើរទស្សនកិច្ចនេះដែរ។ ថៃគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងប្លុកប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងប្រទេសទី៧លើពិភពលោកដែរ។ តម្លៃពាណិជ្ជកម្មទ្វេភាគីបានឈានដល់ជាង ២០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤៕
សម្រួលអត្ថបទ៖ សុផារិន្ទ