ធូរស្បើយបន្តិច! គ្រាន់តែលោកប្រធានាធិបតី Trump ប្រកាសចរចារបន្ធូបន្ថយសង្រ្គាមជាមួយអ៊ីរ៉ង់ភា្លម! ស្រាប់តែតម្លៃប្រេងសាំងធ្លាក់ចុះវិញ៥% មកនៅត្រឹមតម្លៃក្រោម៩០ដុល្លារក្នុង១បារ៉ែល

តម្លៃប្រេងបានធ្លាក់ចុះជាង ៥% ហើយភាគហ៊ុនអាស៊ីបានកើនឡើងនៅថ្ងៃពុធនេះ ដោយសារតែលទ្ធភាពពីការបន្ធូរបន្ថយសង្គ្រាមរបស់អ៊ីរ៉ង់ និងការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ផងដែរ។ ចំណែកទីផ្សាររបស់ Nikkei 225 របស់ទីក្រុងតូក្យូវិញបានកើនឡើងចំនួន ២.៨% មានចំនួន ៥៣,៧២១.៣០ហ៊ុន ក្នុងការជួញដូរដំបូង។ Kospi របស់កូរ៉េខាងត្បូងវិញបានកើនឡើង ទៅ ៣.១% មានចំនួន ៥,៧២៨.២២ហ៊ុន។ Taiex របស់តៃវ៉ាន់ក៏បានបានកើនឡើង ៣%ដែរ។ យោងតាមការអះអាងរបស់ប្រធានាធិបតីអាមេរិក Donald Trump ស្តីអំពីវឌ្ឍនភាពដែលកំពុងត្រូវបានធ្វើឡើងពីការចរចាជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នៅសប្តាហ៍នេះ និងការពន្យារពេលរបស់លោករយៈពេល ៥ថ្ងៃជាថ្ងៃផុតកំណត់ដើម្បី “បំផ្លាញ” រោងចក្រថាមពលរបស់អ៊ីរ៉ង់ និងដើម្បីបង្ខំឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញដែរ បានជំរុញឱ្យមានភាពសុទិដ្ឋិនិយមថា ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់អាចនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ដោយសារច្រកសមុទ្រ Hormuz ជាផ្លូវទឹកសំខាន់សម្រាប់ប្រេងឆៅ និងការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ តម្លៃប្រេង និងឧស្ម័នបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយវាបានប្រែប្រួលរហូតក្នុងរយៈពេល២៣ថ្ងៃមុន។ តម្លៃប្រេងបានធ្លាក់ចុះម្តងទៀត ដោយសារក្តីសង្ឃឹមពីការកើនឡើងសម្រាប់វិធានការបន្ធូរបន្ថយភាពតានតឹងដាក់គ្នា។ ប្រេងឆៅប្រភេទ Brent ដែលជាប្រេងស្តង់ដារអន្តរជាតិ បានធ្លាក់ចុះ ៥.៩% មកនៅត្រឹម ៩៤.៤២ ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។ ហើយធ្លាប់កើនលើសពី ១០៤ ដុល្លារអាម៉េរិកកាលពីថ្ងៃអង្គារម្សិលមិញ។ ចំណែកប្រេងឆៅស្តង់ដារអាមេរិកវិញបានធ្លាក់ចុះត្រឹម ៥.១% នៅព្រឹកថ្ងៃពុធនេះ មកនៅត្រឹមតម្លៃ ៨៧.៦៥ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។ ខណៈពេលដែលអ៊ីរ៉ង់បានបដិសេធថាការចរចាកំពុងកើតឡើង ហើយការវាយប្រហារនៅមជ្ឈិមបូព៌ានៅតែបន្ត ស្រាប់តែប៉ាគីស្ថានបានជូនដំណឹងមកថានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងភាគីទាំងពីរសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផងដែរ ស្របពេលដែលលោក ប្រធានាធិបតី Trump បានលើកឡើងពីភាពសុទិដ្ឋិនិយមរបស់លោកចំពោះវិធានការបន្ធូរបន្ថយសង្គ្រាម ដោយយ៉ាងហោចណាស់កងទ័ពអាមេរិកចំនួន ១០០០នាក់ទៀតត្រូវបានគេនិយាយថានឹងត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះដែរ ដែលធ្វើឲ្យកិច្ចសន្យានៃអនាគតភាពរបស់សហរដ្ឋអាមេរិកបានកើនឡើងជាង ០.៨% នៅថ្ងៃពុធនេះ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ