ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមធ្វើជាវាគ្មិន ក្នុងកម្មវិធី ADFIAP-AADFI Joint International CEO Forum 2025

ទីក្រុងម៉ាកាវ៖ នារសៀល ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើជាវាគ្មិនក្នុងប្រធាន បទស្តីពី “ក្រុមសិក្សាស្រាវជ្រាវពិសេស – Special Interest Groups”។ 

ក្នុងកិច្ចពិភាក្សានេះ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើបទបង្ហាញអំពីផែនការសិក្សាស្រាវជ្រាវចំនួន ពីរ រួមមាន៖ Special Interest Group in Sustainable Finance និង Special Interest Group in Agriculture and Food Security។ ក្រុមសិក្សាស្រាវជ្រាវពិសេស – Special Interest Groups គឺជាគំនិតផ្តួចផ្តើមថ្មីមួយដែលបានបង្កើតឡើងដោយ ឯកឧត្តមបណ្ឌិត កៅ ថាច និងទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាលនៃ ADFIAP ដែលការសិក្សាស្រាវជ្រាវពិសេសនេះ មានគោលដៅបង្កើតជាការស្រាវជ្រាវកម្រិតតំបន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់នានា តាមរយៈការផ្តល់អនុសាសន៍ជាគោលនយោបាយ និងឧត្តមានុវត្តន៍តាមបណ្តាប្រទេសក្នុងតំបន់។ 

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមក្នុងក្រុមសិក្សាស្រាវជ្រាវពិសេស តាមរយៈការដើរតួនាទីសម្របសម្រួលការសិក្សាស្រាវជ្រាវជារួម (បង្កើតឱ្យមាន Focal Team) និងចូលរួមមូលធនមនុស្សដែលជាសមាជិកនៃ ក្រុមការងារស្រាវជ្រាវរបស់ មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល (APM Research Center) និងក្រុមការងារនៃមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ីប៉ាស៊ីហ្វិក (ACE-GFA)  នៃធនាគារអភិវឌ្ឍន៍ជបនទ និងកសិកម្ម។

 

The Agricultural and Rural Development Bank participated as panelists at the ADFIAP-AADFI Joint International CEO Forum 2025

—————

Macao, China: On the afternoon of October 22, 2025, with the approval of H.E. Dr. Kao Thach, Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP) and Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), the Agricultural and Rural Development Bank (ARDB) participated as panelists in the session: “Special Interest Groups.” During this session discussion, the Agricultural and Rural Development Bank (ARDB) presented two roadmaps of the research which include: Special Interest Group in Sustainable Finance and Special Interest Group in Agriculture and Food Security. The Special Interest Groups is a new initiation, introduced by H.E. Dr. Kao Thach and endorsed by the ADFIAP Board of Directors. This special interest group aims to produce regional research studies in response to various regional challenges by providing policy recommendations and best practice at country-level across the region. 

The Agricultural and Rural Development Bank (ARDB) has contributed in the Special Interest Group by taking on the role of coordinating the overall research study (establishing a Focal Team), and contributing human resources who are members of the research working group of the Akkak Pundit Sapheacha Aun Pornmoniroth Center for Policy Studies and Training (APM Center), as well as the working group of the Center of Excellence for Research on Green Finance for the Agriculture Sector of the Asia-Pacific Rural and Agricultural Credit Association (ACE-GFA) of the Agricultural and Rural Development Bank.