ទឹកជំនន់ដ៏សាហាវបានហក់ឡើងយ៉ាងលឿនដោយសារកម្លាំងខ្យល់ព្យុះត្រូពិច Wipha នៅភាគខាងជើងប្រទេសវៀតណាមជាប់នឹង ព្រំដែនប្រទេសឡាវ

មន្រ្តីប៉ូលិសបាននិយាយនៅថ្ងៃពុធនេះថា ព្យុះត្រូពិច Wipha ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ទៅកាន់ភាគខាងជើងប្រទេសវៀតណាម បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួនហើយ។ ខេត្ត Nghe An ដែលលាតសន្ធឹងពីឆ្នេរសមុទ្រទៅកាន់ព្រំប្រទល់ភ្នំឡាវ គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ។ មន្ត្រីក្នុងតំបន់បាននិយាយថាទឹកជំនន់បានបំផ្លាញផ្ទះរាប់រយខ្នង បំផ្លាញដំណាំ កាត់ផ្តាច់សហគមន៍ដែលដាច់ស្រយាលផងដែរ។ បុរសអាយុ ៥៩ឆ្នាំម្នាក់បានស្លាប់នៅទីនោះដោយសារដើមដើមដួលរលំលើផ្ទះរបស់គាត់កាលពីថ្ងៃអាទិត្យមុនពេលព្យុះមកដល់។ ស្ត្រីម្នាក់ទៀតត្រូវបានទឹកជន់លិចអំឡុងពេលមានខ្យល់ព្យុះបោកបក់ខ្លាំង រហូតមកដល់ពេលនេះនៅតែរកមិនឃើញមនុស្ស៤នាក់ផ្សេងទៀតបានរងរបួស។ មន្ត្រីក្នុងតំបន់បាននិយាយទៀតថា ប្រជាពលរដ្ឋជិត៤០០គ្រួសារត្រូវបានគេជម្លៀសចេញពីតំបន់ដែលងាយនឹងបាក់ដីក្នុងខេត្តនេះ ខណៈដែលសហគមន៍ខ្ពង់រាបជាច្រើនស្ថិតនៅតែឯកោដោយសារគ្មានចរន្តអគ្គិសនី ឬប្រព័ន្ធទំនាក់ទំនងឡើយ។ ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានហេតុការណ៍បាក់ដីដែលបានបំផ្លាញផ្លូវថ្នល់ បាក់អគារសិក្សាមួយផ្នែក និងបំផ្លាញដំណាំ និងព្រៃឈើរាប់សិបកន្លែង ។ ព្យុះនេះបានធ្វើឱ្យតំបន់ដីគោករងនូវទឹកជន់ជោរកាលពីថ្ងៃអង្គារម្សិលមិញ ដោយសារកម្លាំងខ្យល់បក់មានរហូតដល់១០២ គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលវាចុះខ្សោយនិងផ្លាស់ទី។ ឥទ្ធិពលនៃខ្យល់នេះបានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី រំខានដល់ប្រតិបត្តិការកសិកម្ម និងបង្ខំឱ្យបិទព្រលានយន្តហោះបណ្តោះអាសន្នដែរនៅក្នុងខេត្តភាគខាងជើងប្រទេសវៀតណាម៕
សម្រួលអត្ថបទ៖ សុផារិន្ទ