ទឹកចិត្តអ្នកគ្រប់គ្នានៅទីនេះ និងរួមចំណែកក្នុងការបង្កើតផែនការ ដែលមានប្រសិទ្ធភាព។ រួមគ្នាយើងអាចពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីឱ្យកុមារ ម្តាយ និងសហគមន៍ ទាំងអស់ទទួលបានផលិតផលអាហារូបត្ថម្ភដែលពួកគេត្រូវការ នេះជាប្រសាសន៍របស់ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ សោភ័ណនារី
ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកនាព្រឹកថ្ងៃទី២៧ ខែវិច្ជិកា ឆ្នាំ២០២៥បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី«ការវិភាគខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ» ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកបណ្ឌិត Anirban Chatterjee នាយករងប្រចាំប្រទេសនៃអង្គការយូនីសេហ្វកម្ពុជា លោកស្រី Julia Battle, ប្រធានផ្នែកសុខភាព និងអាហារូបត្ថម្ភនៃអង្គការយូនីសេហ្វកម្ពុជា និងលោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា បានថ្លែងថា÷ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្រុម ការងារបានធ្វើការរួមគ្នាដើម្បីវាយតម្លៃពីរបៀបដែលផលិតផលអាហារូបត្ថម្ភដែលចាប់ផ្តើមចេញពីថ្នាក់ជាតិ មណ្ឌលសុខភាព និងស្វែងយល់ពីស្ថានភាពនៃការគ្រប់គ្រងផលិតផលអាហារូបត្ថម្ភនៅគ្រប់កម្រិត។ ការរកឃើញ បញ្ជាក់ពីអ្វីដែលពួកយើងជាច្រើនបានដឹងរួចមកហើយពីបទពិសោធន៍៖ ការថែទាំសុខភាពបឋមដ៏រឹងមាំគឺអាស្រ័យ លើខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន និងឆ្លើយតបទៅនឹងតម្រូវការ។ នៅពេលដែលផលិតផលអាហារូបត្ថម្ភ សំខាន់ៗមិនបានទៅដល់បុគ្គលិកសុខាភិបាលទាន់ពេល សមត្ថភាពការពារ និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ត្រូវបានប៉ះពាល់ ហើយវាមានផលវិបាកធ្ងន់ធ្ងរដល់សុខភាពម្តាយ និងកូន។
និងលោកស្រីសាស្ត្រាចារ្យជំនួយ នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បន្តថា លិទ្ធផលដែលយើងនឹងពិភាក្សាថ្ងៃនេះផ្តល់នូវផ្លូវឆ្ពោះទៅមុខកាន់តែច្បាស់។ ពួកគេគូសបញ្ជាក់ពីដំណើរការផលិតផលអាហារូបត្ថម្ភនឹងត្រូវបានពង្រឹង ការសម្របសម្រួលនឹងត្រូវបានកែលម្អ ហើយការទទួលខុសត្រូវនឹងត្រូវ បានរៀបចំឱ្យបានច្បាស់លាស់ និងកាន់តែប្រសើរឡើង។ សកម្មភាពដែលបានស្នើឡើងមួយចំនួនក៏ភ្ជាប់យ៉ាងល្អ ជាមួយកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តផ្សេងទៀតនៅក្នុងប្រព័ន្ធសុខាភិបាល ដែលបង្កើតឱកាសសម្រាប់សមាហរណកម្មដែលអាចគាំទ្រដល់និរន្តរភាពក្នុងរយៈពេលយូរ។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះបង្កើតបាននូវលទ្ធផលនៃការស្រាវជ្រាវដ៏មានតម្លៃមួយនេះ។ វាបង្ហាញ ពីលំហូរផលិតផលអាហារូបត្ថម្ភ (អាហារព្យាបាល ជីវជាតិគ្រាប់ថ្នាំជាតិដែក/អាស៊ីដហ្វូលីក វីតាមីនចម្រុះ) តាមប្រព័ន្ធសុខាភិបាល កន្លែងដែលមានការរាំងស្ទះ និងកន្លែងដែលត្រូវកែលម្អ ដែលចាំបាច់ត្រូវតែធ្វើ។លោកជំទាវបន្ថែមថា ការងារនេះបានអនុវត្តទៅតាមផែនការយុទ្ធសាស្ត្រសុខភាពទី៤ ជាពិសេសយុទ្ធសាស្ត្រពាក់ព័ន្ធលើការគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ដ៏រឹងមាំ។ ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភរួមចំណែកដោយផ្ទាល់ដល់ចក្ខុវិស័យទូលំទូលាយសម្រាប់ប្រព័ន្ធសុខាភិបាលមួយ ដែលរឹងមាំ និងមានប្រសិទ្ធភាពជាងមុន។
លោកជំទាវបន្ថែមថា សិក្ខាសាលានេះ គឺជាពេលមួយសម្រាប់ការឆ្លុះបញ្ចាំងរួម និងការសម្រេចចិត្ត។ វាផ្តល់ឱ្យយើងនូវ ឱកាសដើម្បីធ្វើសុពលភាពការរកឃើញ ពិភាក្សាអំពីផែនការសកម្មភាពដែលបានស្នើឡើង និង យល់ព្រមលើរបៀបសម្របសម្រួលមួយដ៏ល្អ និងការធ្វើការរួមគ្នាដោយរលូនរវាងនាយកដ្ឋាននានា ក្នុងក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងដៃគូនានា ក្នុងក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងដៃគូនានា ។ តួនាទីច្បាស់លាស់ ការប្រាស្រ័យទាក់ទងដ៏រឹងមាំ និងកិច្ចសហការជាប់លាប់នៅ គ្រប់កម្រិតទាំងអស់ មានសារៈសំខាន់ណាស់ក្នុងនៅពេលអនុវត្តបន្តទៅមុខទៀត៕



