ទីក្រុងនៃតំបន់ភ្នំ Huangshan (ហ័ងសាន) ធ្លាប់បានបំបែកកំណត់ត្រាមានភ្ញៀវទេសចរណ៍ទៅទស្សនាត្រឹមតែ១ថ្ងៃជិត៥លាននាក់មិនគួរឲ្យជឿ

អ្នកសារព័ត៌មានបរទេសមកពីប្រទេសអាស៊ានទាំង១០បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់តំបន់ប្រវត្តិសាស្រ្តធម្មជាតិរបស់ទីក្រុងអានហ៊ុយ ទីក្រុងហ័ងសាន គឺជាជ្រលងភ្នំដែលខ្ពស់ចាប់ពពកបានក៏មានឈ្មោះថា ហ័ងសានផងដែរ ដែលកម្មវិធីនេះដឹកនាំអ្នកព័ត៌មានចូលរួមដោយលោក Zhang Jianbo ជាអ្នកសម្របសម្រួលនិងជាអគ្គនាយកនៃ CIPCC និង ទទួលបដិសណ្ឋារកិច្ចដោយលោកលោក Wen Liangquan ប្រធាននាយកដ្ឋានផ្នែកព័ត៌មាននិងវប្បធម៌នៃការិយាល័យកិច្ចការបរទេសរបស់ខេត្តអានហ៊ុយ។ គោលបំណងដែលនាយកដ្ឋានព័ត៌មាននិងវប្បធម៌ខេត្តអានហ៊ុយចង់ឲ្យអ្នកកាសែតបរទេសបានឃើញនិងស្វែងយល់ពីតំបន់ជ្រលងភ្នំហ័ងសាន ពីព្រោះជ្រលងភ្នំនេះមានភាពល្បីល្បាញនិងស្រស់ស្អាតខ្លាំងណាស់ ជាពិសេសគឺមានប្រវត្តិជាប់ទាក់ទងនឹងអធិរាជហ័ងរបស់ដូនតាចិន ដូច្នេះបានជាទីក្រុងនេះដាក់ឈ្មោដូចនឹងជ្រលងភ្នំហ័ងសាននេះតែម្តង។ ទីក្រុង Huangshan (ហ័ងសាន) មានឈ្មោះដើម Xin’an, Shezhou ឬ Huizhou នៅសម័យបុរាណដែលស្ថិតក្រោមការ គ្រប់គ្រងដោយអាជ្ញាធរខេត្ត Anhui ។ ទីក្រុង Huangshan បានបង្ហាញពីការបោះជំហានដ៏សំខាន់នៅក្នុងវិស័យផ្សេងៗ ជាមួយនឹងសក្ដានុពលសេដ្ឋកិច្ចរបស់ខ្លួនដែលឈានដល់កម្រិតខ្ពស់ថ្មី ដោយផលិតផលក្នុងស្រុកសរុបក្នុងទីក្រុងនេះកាលពីឆ្នាំ ២០២៤គឺកើនលើស១១០ប៊ីលានយន់ ស្មើនឹង ១៥ប៊ីលានដុល្លារជាលើកដំបូង ដែលវាគឺជាកំណើនខ្ទង់ប្រហែលជា ៥.៨%បើធៀបនឹងឆ្នាំមុន។ ក្នុងឆ្នាំ ២០២៤ ទីក្រុងនេះបានស្វាគមន៍ភ្ញៀវទេសចរចំនួន ៩២.២៩លាននាក់ ជាមួយនឹងការចំណាយទេសចរណ៍សរុបឈានដល់៨៤.១៨ ប៊ីលានយន់ កើនឡើង ១០.៨ % និង ១៣.៣%។ កម្រិតចំនួនភ្ញៀវដែលបានចុះឈ្មោះមកកាន់ទីក្រុងនេះគ្រាន់តែពេញមួយយប់បានកើនឡើងដល់ ២២.៧១លាននាក់ ដែលបានកើនឡើង ១២.៦% ខណៈដែលតំបន់ទេសចរណ៍សំខាន់ៗរបស់តំបន់ភ្នំ Huangshan មានអ្នកទស្សនារហូតបំបែកកំណត់ត្រាចំនួន ៤.៩លាននាក់ក្នុងមួយថ្ងៃនោះ កាលពីឆ្នាំ២០២៤។ សេដ្ឋកិច្ចឧស្សាហកម្មកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយមានសហគ្រាសឧស្សាហកម្មខ្នាតធំថ្មីចំនួន៦៧ ត្រូវបានបង្កើតបន្ថែម ដែលនាំឱ្យចំនួនសរុបកើនឡើងដល់៦១២។ តម្លៃទិន្នផលឧស្សាហកម្មរបស់តំបន់បច្ចេកវិទ្យាខ្ពស់ Huangshan លើសពី១០ប៊ីលានយន់ជាលើកដំបូង កើនឡើង ១៧%។ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតទីកន្លែងប្រជុំអន្តរជាតិប្រកបដោយប្រសិទ្ធភាពបានទទួលផ្លែផ្កា ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កិច្ចការបរទេសចំនួន ៧៤ រួមទាំងវេទិការដ្ឋាភិបាលក្នុងតំបន់ RCEP ឆ្នាំ ២០២៤-២០២៥ និងវេទិកាសហប្រតិបត្តិការទីក្រុងមិត្តភាព (Huangshan)។ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការមិត្តភាពត្រូវបានចុះហត្ថលេខាជាមួយទីក្រុងនានាដូចជា Mezzano ប្រទេសអ៊ីតាលី ដែលនាំមកនូវចំនួនទីក្រុងមិត្តភាពអន្តរជាតិសរុបដល់ទៅចំនួន៣៥ ។ អាកាសយានដ្ឋានអន្តរជាតិ Tunxi ត្រូវបានកំណត់ថាជាច្រកចូលនិងចេញដោយគ្មានទិដ្ឋាការ ដោយបន្ថែមផ្លូវអន្តរជាតិថ្មីចំនួន៥ ដែលមានផ្លូវប្រតិបត្តិការសរុបចំនួន ២៥និងបម្រើឲ្យទីក្រុងចំនួន២៨ទៀត ។ ទីក្រុងនេះបានស្វាគមន៍ភ្ញៀវទេសចរចូលមកទស្សនាចំនួន ១៨០០០ កញ្ចប់ទេសចរណ៍ក្នុងឆ្នាំ ២០២៤ ដែលកើនឡើង ១៧០.៧%។ ដោយក្តីរំពឹងឆ្ពោះទៅមុខបន្ទាប់ពីឆ្នាំ២០២៤ តំបន់ Huangshan បានគូសបញ្ជាក់ពីគោលបំណងសំខាន់ៗ រួមមានទាំងការលើកកម្ពស់ការរួមបញ្ចូលនូវវប្បធម៌ និងទេសចរណ៍ ការពន្លឿនភាពច្នៃប្រឌិតបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ឧស្សាហកម្មថ្មី ក្នុងការជំរុញភាពរស់រវើកតាមជនបទ ការពង្រឹងកំណែទម្រង់ និងការបើកទូលាយ ការពង្រីកតម្រូវការប្រកបដោយប្រសិទ្ធភាព ការលើកកំពស់គុណភាពមុខងារ និងថាមពលទីក្រុង ការពង្រឹងអត្ថប្រយោជន៍ ការចិញ្ចឹមបីបាច់ថែរក្សាបរិស្ថាន និងការរស់នៅប្រកបដោយប្រសិទ្ធភាពនិងការសាងសង់ដោយខ្លួនឯងដែរ៕

 

សម្រួលអត្ថបទ៖ Borinika Sopharin Em