ទីក្រុងគៀវបោសសម្អាតអគារដែលរុស្ស៊ីវាយប្រហារ១១ម៉ោងពេញ សម្លាប់មនុស្ស២១នាក់ របួសរាប់រយនាក់ ជាការសងសឹកដែលអ៊ុយក្រែនបាញ់រោងចក្រចម្រាញ់ប្រេងរបស់ពួកគេធ្វើឱ្យមានវិបត្តិថាមពល

្រុមបុគ្គលិកសង្គ្រោះបន្ទាន់នៅក្នុងរដ្ឋធានីអ៊ុយក្រែនបានធ្វើកាងារយ៉ាងសកម្មនៅថ្ងៃសុក្រនេះ ដើម្បីស្វែងរកមនុស្សពីសំណល់អគារមួយកន្លែងដែលត្រូវរុស្ស៊ីវាយប្រហារកាលពីម្សិលមិញ។ រុស្ស៊ីបានវាយប្រហារទីក្រុងគៀវរយៈពេល១១ម៉ោងពេញដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលពេញមួយយប់រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងស្រុក) ដោយបានសម្លាប់ជនស៊ីវិលជំនួន២១នាក់នៅក្នុងទីក្រុង និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស ដែលទីក្រុងមូស្គូបានអះអាងថានេះ ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់ខ្លួន។  កាសែត Kyiv Metro បាននិយាយថាសម្លេងផ្ទុះខ្លាំងៗបានធ្វើឱ្យរដ្ឋធានីអ៊ុយក្រែនញ័ររញ្ជួយ ជាកន្លែងដែលមនុស្សជាង ៥០.០០០នាក់បានជ្រកកោននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី បន្ទាប់ពីអាជ្ញាធរបានចេញការព្រមានពីការវាយប្រហារតាមដែនអាកាសនោះ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទម្លាក់គ្រាប់បែកនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែននាពេលថ្មីៗនេះ ដែលបានបណ្តាលឱ្យខូចខាតរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី និង បង្ការឲ្យមានបញ្ហាខ្វះខាតប្រេងឥន្ធនៈប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ និងបានដាក់សម្ពាធលើរូបលោកប្រធានាធិបតី Vladimir Putin ។ ការវាយប្រហារជាញឹកញាប់របស់អ៊ុយក្រែនទៅក្នុងប្រទេសរុស្ស៊ី ដែលលោក Zelenskyy រៀបរាប់ថាជាការបាញ់ផ្លោងរយៈពេល៤០ ថ្ងៃ បានកំណត់គោលដៅជាពិសេសទៅលើរោងចក្រចម្រាញ់ប្រេង ដែលបណ្តាលឱ្យមានវិបត្តិប្រេងឥន្ធនៈ ដែលបានធ្វើឱ្យប្រជាជនរុស្ស៊ីខកចិត្តរួចទៅហើយ បន្ទាប់ពីវាបានប៉ះពាល់អារម្មណ៍ប្រជាជនរុស្ស៊ី និងជះឥទ្ធិពលដល់សេដ្ឋកិច្ចពួកគេក្នុងសង្គ្រាមអូសបន្លាយនេះ៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ